• ខឹងស្រីស្នេហ៍បែកចិត្ត យករូបថតឡើងឋានសួគ៌ជាមួយគ្នា ចែកចាយតាមបណ្តាញសង្គម ចុងក្រោយត្រូវនគរបាលឃាត់ខ្លួន
    ដោយ admin  ថ្ងៃទី 4 July, 2020  ម៉ោង 07:45 | សន្តិសុខ​សង្គម

    (ខេត្តកណ្ដាល)៖ បុរសម្នាក់ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលធ្វើការស្រាវជ្រាវហើយឃាត់ខ្លួនបាននៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នាំមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីបុរសសង្ស័យរូបនេះបានយករូបថតអាក្រាតកាយរបស់ស្រីស្នេហ៍ដែលបានឡើងឋានសួគ៌ជាមួយគ្នានៅក្នុងផ្ទះសំណាក់ ទៅចែកចាយបរិហារកេរ្ដិ៍ជាសាធារណៈ​ ដោយសារតែបុរសសង្ស័យរូបនេះខឹងស្រីស្នេហ៍ផ្ដាច់ទំនាក់ទំនងស្នេហា​ កើតឡើងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិពាមប្រជុំ សង្កាត់ព្រែកអំបិល ស្រុកស្អាង ខេត្ដកណ្ដាល។

    ជនសង្ស័យមានឈ្មោះ ង៉ែត សុផាត ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិតាញព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្ដកំពត មុខរបរកម្មករសំណង់។ ចំណែកនារីរងគ្រោះមានអាយុ៣២ឆ្នាំ មានទីលំនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្ដកណ្ដាល។ សមត្ថកិច្ចដកហូតបានមាន ទូរស័ព្ទ ១គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ ។

    ប្រភពដដែលបន្តថា កន្លងមក​នារីរងគ្រោះ និងជនសង្ស័យ​បានស្គាល់គ្នាតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ដោយជនសង្ស័យប្រើប្រាស់អាក់ខោនហ្វេសប៊ុកឈ្មោះ Punleu Meas រហូតមានទំនាក់ទំនងជាស្នេហាជាមួយគ្នា រហូតដល់ថ្ងៃទី ១៦ ខែកុម្ភៈ​ ឆ្នាំ២០២០ វេលាម៉ោង១០ និង០០នាទី នារីរងគ្រោះបានណាត់ជាមួយជនសង្ស័យតាមហ្វេសប៊ុក ដើម្បីមកផ្ទះសំណាក់ម្តុំផ្សារដើមគ (មិនចាំយីហោ) និងបានដេកនៅជាមួយគ្នារហូតដល់ម៉ោង៥ ហើយខណៈដែលដេកជាមួយគ្នានោះ ជនសង្ស័យបានលួចថតសកម្មភាពរបស់ខ្លួន​ និងនារីរងគ្រោះក្នុងសភាពអាក្រាតកាយទុកក្នុងទូរស័ព្ទដៃរបស់ខ្លួន ។

    រហូតមកដល់ថ្ងៃទី៦ ខែមេសា​ ឆ្នាំ២០២០ ដោយសារតែជនសង្ស័យឈ្មោះ ង៉ែត សូផាត បានប្រើពាក្យសម្តីមាក់ងាយដល់នារីរងគ្រោះ ទើបនាងព្យាយាមផ្តាច់ទំនាក់ទំនងស្នេហា និងបានប្លុកលេខទូរស័ព្ទ ព្រមទាំងអាក់ខោនហ្វេសប៊ុក ដែលធ្លាប់លេងជាមួយគ្នានោះក៏ប្លុកចោលដែរ។

    ចាប់តាំងពីបែកបាក់ជាមួយស្រីស្នេហ៍មក មកដល់ថ្ងៃទី១២​ ខែឧសភា ឆ្នាំ២០២០ ជនសង្ស័យ បានឆាតរូបអាក្រាតកាយរបស់នារីរងគ្រោះនោះចូលក្នុងអាក់ខោនហ្វេសប៊ុករបស់ក្មួយប្រុសនារីរងគ្រោះ​ និងមិត្តភក្តិមួយចំនួនផ្សេងទៀត ដោយប្រើពាក្យប្រមាថមើលងាយទៅលើនារីរងគ្រោះទៀតផង រហូតបែកធ្លាយដល់នារីរងគ្រោះដឹងថា ជនសង្ស័យចែកចាយរូបអាក្រាតកាយរបស់ខ្លួន ក៏ដាក់ពាក្យបណ្ដឹងប្តឹងទៅនគរបាលជំនាញខេត្តកណ្ដាល បានចុះមកធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនជនសង្ស័យបាន រួចយកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។

    នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចថតរូបអាសអាភាស ពេលដេកជាមួយជនរងគ្រោះ និងផ្ញើរូបភាព និងសារជាសំឡេងបរិហារកេរ្ដិ៍ ទៅបងប្អូន មិត្ដភក្តិជនរង គ្រោះបានឃើញប្រាកដមែន មូលហេតុដោយសារតែខ្លួនខឹងជនរងគ្រោះបានផ្ដាច់ទំនាក់ទំនងស្នេហាជាមួយខ្លួន៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares