• សមត្ថកិច្ចចម្រុះ ចុះបង្ក្រាបសិប្បកម្មលីងកាហ្វេ យីហោ «ថុន ណាត» ព្រះរាជអាជ្ញា បានបញ្ជាឱ្យឃ្លុំបេ បិទទីតាំង
    ដោយ admin  ថ្ងៃទី 3 July, 2020  ម៉ោង 11:50 | សន្តិសុខ​សង្គម

    (ខេត្តកណ្ដាល)៖ កាលពីថ្ងៃទី០២ខែកក្កដាឆ្នាំ២០២០ វេលា១០ និង១០នាទីព្រឹក កម្លាំងជំនាញព្រហ្មទណ្ឌស្រុកអង្គស្នួល និងប៉ុស្តិ៍រដ្ឋបាលក្រាំងម្កាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ផាច ផល្លា អធិការរងស្រុក បានចុះសហការជាមួយគណ:កម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម។

    ដឹកនាំដោយ ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចុះត្រួតពិនិត្យឆែកឆេរទីតាំងកសិកម្មលីងកាហ្វេ និងសណ្ដែក យីហោឈ្មោះ ថុន ណាត នៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

    ម្ចាស់ទីតាំងឈ្មោះ ថុន ណាត ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរម្ចាស់សិប្បកម្ម រស់នៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

    ការពិនិត្យរកឃើញមាន៖

    ១-គ្រាប់សណ្ដែកសៀងចំនួន៦០បាវ
    ២-គ្រាប់កាហ្វេលេខ១ចំនួន០៦បាវ
    ៣-គ្រាប់កាហ្វេលេខ២ចំនួន១០បាវ
    ៤-កាហ្វេលីងរួចចំនួន០៦បាវ
    ៥-ម៉ាស៊ីនលាយប៊ឺចំនួន០១គ្រឿង
    ៦-ម៉ាស៊ីនលាយស្ករចំនួន០១គ្រឿង
    ៧-កាហ្វេច្រកជាកញ្ចប់រួចចំនួន៣០កញ្ចប់
    ៨-បឺរ
    ៩-មេក្លិន សម្រាប់លាយកាហ្វេចំនួន១២ធុង
    ១០-ទឹកត្រីចំនួន០៣កាដុង
    ១១-ស្រាសចំនួន០១កាន
    ១២-កាហ្វេផលិតរួចចំនួន១៤កញ្ចប់ (កាហ្វេខ្មែរធម្មជាតិ)។

    គ្រឿងសម្រាប់លាយកាហ្វេ មាន៖ បឺរ ទឹកស្ករ caramel មេក្លិន សម្រាប់លាយកាហ្វេ ល័ក្ខពណ៌ ស្ករស អំបិល ទឹកត្រី ស្រាស ប៊ីចេង ទឹកដោះគោ សណ្ដែកសៀង។

    ក្រោយពិនិត្យរួចគណ:កម្មការចម្រុះ រកឃើញមានកំហុសដូចខាងក្រោម៖
    ១.មិនមានលើកស្លាកយីហោ
    ២.មិនទាន់បានយកទៅចុះបញ្ជីផលិតផល (ចបផ)
    ៣.គ្មានវិញ្ញាបនប័ត្រត្រួតពិនិត្យគុណភាព
    ៤.នៅលើសំបកវិចខ្ចប់កាហ្វេ មិនមានដាក់អាស័យដ្ឋាន និងរបៀបប្រើប្រាស់។
    ៥.នៅលើសំបកវិចខ្ចប់កាហ្វេដាក់កាហ្វេសុទ្ធ១០០%
    ៦.ទីតាំងគ្មានអនាម័យ។

    ក្រៅពីសម្ភារ:វត្ថុតាងខាងលើនេះ ពុំបានដកហូត ឬធ្វើឱ្យខូចខាតរបស់របរអ្វីទេ ហើយព្រះរាជអាជ្ញា បានបញ្ជាឱ្យកម្មាធិការចម្រុះឃ្លុំបេ បិទទីតាំង និងអញ្ជើញម្ចាស់ទីតាំងខាងលើ ទៅបំភ្លឺនៅលេខាធិការដ្ឋាន នៃគណ:កម្មាធិការ គ ប ផ ក ដើម្បីបន្តនីតិវិធី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares