• កម្មករអូសរទេះនៅផ្សារនាគមាស ដេកស្លាប់នៅស្តង់លក់ដូរ សមត្ថកិច្ចបញ្ជាក់ថាគាំងបេះដូង
    ដោយ admin  ថ្ងៃទី 3 July, 2020  ម៉ោង 08:46 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ កម្មករ អូសរទេះម្នាក់ កំពុងតែដេកលង់លក់ ជាមួយកម្មករដូចគ្នា ក៏បានត្រដខ្យល់ ហើយ ស្លាប់បាត់បង់ជីវីតនៅលើដំបូលស្តង់លក់ផ្លែឈើ។ កាលពីវេលាម៉ោងប្រមាណ២ និង៣០នាទីរំលងអាធ្រាត្រ ចូលថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ ២០២០ នៅលើដំបូលស្តង់លេខ C ២០ ក្នុងផ្សារលក់ផ្លែឈើ នាគមាស ស្ថិតនៅភូមិ ទី២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

    បុរសដែលដេកស្លាប់ ត្រូវបាននគរបាលឱ្យដឹងថា ឈ្មោះ យិន ថន អាយុ៤៧ឆ្នាំ ជាកម្មករ អូសរទេះ ស្នាក់នៅ លើស្តង់ខាងលើ និងមានស្រុកកំណើតភូមិ ព្រៃតា ញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោរិ៍ ខេត្តស្វាយរៀង។

    បងប្អូនជីដូនមួយ ដែលស្នាក់នោះជាមួយគ្នា បានឱ្យដឹងថា បន្ទាប់ពីហូបបាយរួចនៅវេលាម៉ោងប្រមាណ៩យប់ ខ្លួន និងបងប្អូនជីដូនមួយ(សព ) ព្រមទាំងកម្មករអូសរទេះ ទាំងអស់៦នាក់ បាននាំគ្នា ទៅដេកលើដំបូងស្តង់ ដូចសព្វដង ដោយជួលគេដេកក្នុង១យប់ ២ពាន់រៀល។ នៅពេលកំពុងតែដេកស្រាប់តែឈ្មោះយិន ថន បានរើសបង្រាស់ ត្រដខ្យល់ទាញដៃទាញជើង ។

    ភ្លាមៗ នេះ គាត់និងកម្មករ ដែលដេកជាមួយគ្នា ក៍បាននាំគ្នា ជួយធ្វើចលនា ជួយច្របាច់ឱ្យ និងប្រុងបញ្ជូន ទៅកាន់មន្ទីរពេទ្យ មួយសន្ទុះស្រាប់តែ គាត់បានដាច់ខ្យលស្លាប់ ។ បន្ទាប់ពីដេកស្លាប់ នៅវេលាព្រឹកគណះកម្មាការផ្សារព្រមទាំងសន្តិសុខ ក៍បានរាយការណ៍ ទៅនគរបាលមូលដ្ឋាន ដើម្បី រាយការណ៍ បន្តទៅនគរបាលជំនាញចុះត្រួតពិនិត្យ ។

    តាមការត្រួតពិនិត្យ គ្រូពេទ្យ កោសល្យវិច្ច័យរាជធានីភ្នំពេញក៍បានសន្និដ្ឋាន ថា កម្មកររូបនោះស្លាប់ដោយសារតែកាំងបេះដូង ។ សពត្រូវបានសមត្ថកិច្ច ប្រគល់ជួនទៅក្រុមគ្រួសារបញ្ជូន ទៅកាន់ស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares