• ស្ត្រី ២នាក់បានរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត
    ដោយ admin  ថ្ងៃទី 3 July, 2020  ម៉ោង 18:31 | សន្តិសុខ​សង្គម

    (ខេត្តកណ្ដាល)៖ វេលាម៉ោង១៨ និង០០នាទីថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងរថយន្ត នៅចំណុចភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាលបង្កអោយស្ត្រី ២នាក់ជិះម៉ូតូឌុបគ្នារងរបួស ចំណីភាគីរថយន្តបានបើករត់គេចពីចំណុចកើតហេតុបាត់ទៅ។

    ក្រោយពីទទួលបានព័ត៌មានពីស្នងការរាជធានីភ្នំពេញតាមរយៈ ក្រុមការងារប្រតិកម្មរហ័សរបស់ស្នងការរដ្ឋាននគរបាលខេត្តកណ្ដាល(GCNP) អំពីករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ដោយរថយន្តបើករត់គេចខ្លួននោះ ។

    ក្រោយពីទទួលដំណឹងករណីនេះភ្លាមៗនោះកម្លាំងឡើងជំនាញផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ សហការជាមួយប៉ុស្តិ៍រដ្ឋបាល បានធ្វើស្រាវជ្រាវស្វែងរករថយន្តល្មើស ដែលមាន ស្លាកលេខ3C-5899 នេះបានបើកមកលាក់នៅក្នុងរោងចក្រទឹកកក <យីហោខ្លាឃ្មុំ> ស្ថិតនៅក្នុងឃុំឫស្សីជ្រោយ (អ្នកបើកបររត់គេចខ្លួន) ។

    ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះព្យាបាល ចំពោះយានយន្តត្រូវបានកម្លាំងសមត្ថកិច្ចយកមកយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីដោះស្រាយតាមនីតិវិធី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares