• ដកហូត ពពុះសណ្ដែក ៥១គីឡូក្រាម នៅផ្សារបឹងឈូក ដោយសាររកឃើញផ្ទុកសារធាតុគីមីហាមឃាត់
    ដោយ admin  ថ្ងៃទី 3 July, 2020  ម៉ោង 08:51 | សន្តិសុខ​សង្គម

    (ខេត្តបាត់ដំបង)៖ មន្រ្តីសាខាការពារអុ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបាត់ដំបង នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជ កម្ម និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណ ភាពហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូប អាហារដែលដាក់សារធាតុគីមីហាមឃាត់ ដាក់តាំងលក់នៅផ្សារបឹងឈូក និងផ្ទះលក់គ្រឿងទេស តាមបណ្ដោយផ្លូវទួលតាឯក ក្រុងបាត់ដំបង។

    លោក ហាក់ សុខរិន ប្រធានសាខាការពារអុ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបាត់ដំបង បានឱ្យដឹងថា មន្រ្តីជំនាញបានធ្វើតេស្តបឋម លើមុខទំនិញដូចជា៖ ត្រីងៀត ពពុះសណ្ដែក ដើម្បីស្វែងរកទំនិញខូចគុណ ភាពហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុគីមីហាមឃាត់ បានរកឃើញ “ពពុះសណ្ដែកផ្ទុកសារធាតុគីមី” ហាមឃាត់ (Borax) ចំនួន៥១គីឡូក្រាម បានយកមករក្សារទុកនៅសាខាដើម្បីដុតកំទេចចោលពេលក្រោយ។

    លោកប្រធានសាខាបានបញ្ជាក់ថា លោក និងក្រុមការងារនៅតែបន្តធ្វើការត្រួតពិនិត្យជាប្រចាំនៅតាមបណ្តាផ្សារនានាក្នុងខេត្តបាត់ដំបងបន្ថែមទៀត និងអំពាវនាវដល់ អាជីវករលក់ដូរ ទាំងអស់សូមកុំឱ្យទំនិញខូចគុណភាព និងដាក់លាយសារធាតុគីមី ដែលធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់។

    ក្នុងការចុះត្រួតពិនិត្យនេះក្រុមការងារក៏បានធ្វើការអប់រំផ្សព្វផ្សាយដោយផ្ទាល់តាមរយ:ប្រព័ន្ធផ្សេងៗ និងតាមការស្ទីកឃឺ នៅតាមតូបលក់ដូរផ្ទាល់ទុកសម្រាប់ឱ្យអ្នកលក់ និងអ្នកទិញបានយល់ដឹងកាន់តែ ច្បាស់ពីផលប៉ះពាល់សុខភាពដោយសារធាតុគីមីនិងមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។

    ប្រជាពលរដ្ឋសំណូមពរដល់មន្ត្រីមានសមត្ថកិច្ចតាមរយៈមន្ត្រីជំនាញគួរផ្ដន្ទាទោសឱ្៦បានធ្ងន់ធ្ងរដល់អ្នកផលិតក្នុងស្រុក និងផាកពិន័យជាប្រាក់ដល់នាំចូល៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares