• ស្រ្តីម្នាក់ជិះ​ម៉ូតូ​ពេលយប់លឿន​ជ្រុល​ទៅបុក​គូទរថយន្ត​កុងតឺន័រ​ ឈប់ចតលើផ្លូវ បាក់កស្លាប់
    ដោយ admin  ថ្ងៃទី 3 July, 2020  ម៉ោង 07:24 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ស្ត្រីម្នាក់ ជិះម៉ូតូ ពេលយប់លឿនជ្រុលទៅបុកគូទរថយន្តកុងតឺន័រ ដែលចតស្ងៀមនៅលើចិញ្ចើមផ្លូវបានបាក់កស្លាប់ភ្លាមៗ នៅវេលាម៉ោង ១១​យប់ ថ្ងៃ​ព្រហស្បតិ៍​ទី​២ ខែកក្កដា ឆ្នាំ ២០២០ នៅតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ​ស្ថិតនៅក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

    សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះហៅ ម៉ែអាសាក់ អាយុ​៣០​ឆ្នាំ ​ជា​ចុងភៅ​​ ស្នាក់នៅ​ផ្ទះ​ជួល​ខាងក្រោយ​ផ្សារ​ព្រែកលៀប​ ខណ្ខណ្ឌជ្រោយចង្វារាជធានី​ភ្នំពេញ​។​

    ប្រភពព័ត៌មាន​នៅកន្លែងកើតហេតុបានឱ្យដឹងថា មានរថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3F-1917 ចត​ចោល​នៅ​កន្លែងកើតហេតុ​រយៈពេល២ថ្ងៃ​មកហើយ​ ដោយសារតែរថយន្តខូចជួសជុលមិនទាន់រួច។ នៅម៉ោងកើតហេតុ គេឃើញស្ត្រីខាងលើបើកម៉ូតូម៉ាកហុងដាគុប​ជ្រុង​ពណ៌​ខៀវ ពាក់​ស្លាកលេខ ភ្នំពេញ 1D-0916 ធ្វើដំណើរតាមផ្លូវជាតិលេខ៦ ក្នុងទិសដៅពី​ជើង​ទៅត្បូង​ ខណៈមកដល់​ចំណុចកើតហេតុ​ក៏​ជ្រុល​ចង្កូត​ទៅបុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​ដែល​ចត​ចោល​ពេញទំហឹងបាក់កស្លាប់ភ្លាមៗ។

    បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋានបានចុះ​មកដល់ រួច​ក៏បាន​ទាក់ទង​​ជំនាញ​ចរាចរណ៍រាជធានីមក​​យក​ម៉ូតូ និង​រថយន្ត​កុងតឺន័រទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ទៅ​ឱ្យរថយន្ត​សា​មុយ យកទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា​រង់​ចាំ​សាច់ញាតិ​មក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares