• ឡានបែនដឹកខ្សាច់ បើកលឿនរេចេញពីផ្លូវទៅបុករះ ម៉ូតូ,ម៉ូតូកង់បី និងសំយាបផ្ទះអស់៣ល្វែង
    ដោយ admin  ថ្ងៃទី 1 July, 2020  ម៉ោង 15:26 | សន្តិសុខ​សង្គម

    (​ភ្នំពេញ​) ៖ ​ម្ចាស់ផ្ទះ​ ព្រមទាំង​អ្នក​រត់​ម៉ូតូឌុប​ និង​ម៉ូតូ​កង់​បី​ដែល​ស្ថិត​នៅ​នឹង​កន្លែង​កើតហេតុ​បាននាំគ្នា​​រត់​ជែងជើងគ្នាទាំងព្រលឹងចុងសក់ ខណៈពេលប្រទះឃើញរថយន្តបែនកង់៦ ដឹកខ្សាច់១គ្រឿងបើកបរក្នុងល្បឿនលឿនរេចង្កូតសំដៅមកបុករះទាំងកំរោល ​បបណ្ដាលឱ្យរងការខូចខាត សំយ៉ាប និង​ផ្ទះ​លក់​បន្លែ​ ព្រមទាំង​​ផ្ទះលក់​អី​​វ៉ា​ន់​ចាប់ហួយ​ សរុប​​ចំនួន​៣​ខ្នង ម៉ូតូ​ម៉ាក​គុប​ជ្រុង១គ្រឿង ​និង​ម៉ូតូ​កង់​បី​១​គ្រឿង​ផង​ដែរ ​សំណាងល្អ​ម្ចាស់ផ្ទះ​ខាងលើ​រួច​ផុត​ពី​​គ្រោះថ្នាក់​​ដល់ជីវិត​​។

    ហេតុ​​ការណ៍​​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​ និង១៥នាទីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០២០ នៅ​លើក​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ ស្ថិត​នៅ​ក្នុងភូមិ​សំរោង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

    រថយន្ត​​បែនដឹកខ្សាច់មួយគ្រឿង​ខាងលើ​ ព​ណ៌ខៀវ​ ពាក់​ស្លាក​លេខ​ ព្រះ​សីហ​នុ 3A-1925 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ ប៊ុន លី អាយុ​ជាង​២០​ឆ្នាំ។

    តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ភូមិ​បាន​ឱ្យដឹងថា នៅ​មុន​កើតហេតុ រថយន្ត​បង្ក​បាន​បើកបរ​ក្នុង​ល្បឿន​លឿន ក្នុង​ក្នុងទិសដៅពីត្បូងទៅជើង។ លុះ​ពេល​មក​​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ពុំ​ដឹង​ថា​យ៉ាងម៉េច​នោះ​ទេ​ ស្រាប់តែ​រេ​ចង្កូត​ឡើង​ទៅ​លើ​ចិញ្ចើម​ផ្លូវ​ រួច​បុក​រះ​ផ្ទះ​ខាងលើ​ខណៈ​​ម្ចាស់​កំពុង​តែ​លក់ដូរ ហើយ​ក៏​កំពុង​មាន​អ្នក​ឈរ​ទិញ​ផង​ដែរ​ ​បណ្ដាល​ឱ្យបាក់សំយ៉ាប និងខូចខាតអីវាន់ខ្ទេចខ្ទី។

    បន្ទាប់​មក​រថយន្ត​នោះ​មិន​ទាន់​អស់​ល្បឿន​ក៏​បាន​ជ្រុល​បន្ត​ទៅ​បុក​ម៉ូតូ​ម៉ាក​ហុងដា​គុប​ជ្រុង​ និង​ម៉ូតូ​កង់​បី បណ្ដាល​ឲ្យ​ដួល​និង​ក្រឡាប់​ជា​បន្តបន្ទាប់​ទៀត ​ទើប​ទៅ​មុខ​លែង​រួច​ ។​ ចំណែកឯ​ម្ចាស់ផ្ទះ​ដែល​ជា​អ្នក​លក់ដូរ​រួម​ជាមួយ​អ្នកទិញ​ និងម្ចាស់ម៉ូតូ ម៉ូតូ​កង់​បី​នាំ​គ្នា​រត់​ជាន់​ជើង​គ្នា​ទាំង​ព្រលឹង​ចុង​សក់ គេច​ផុត​ ទើប​គ្មាន​អ្នក​រង​របួស​ឬ​​បាត់បង់ជីវិត​ ។ចំណែក​អ្នកបើកបរ​រថយន្ត​មិន​បាន​រត់គេច​ខ្លួន​នោះ​ទេ​ ​។

    តាម​ប្រភពពី​​បុរសជាអ្នកបើកបររថយន្ត​បាន​​ឱ្យ​ដឹង​​ថា ខណៈ​​ពេល​​គាត់​បើកបរ​រថយន្ត​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​ជិះ​គ្នា​២​នាក់​ប្ដី​ប្រពន្ធ​ក្នុង​ទិស​ដៅ​ស្របគ្នា​បាន​ជិះ​ជ្រែ​ចូល​ពីមុខ​រថយន្ត​របស់​​គាត់​ ​ពេល​នោះ​គាត់​បាន​បើក​គេច​ចេញ​ ទើប​បណ្ដាល​ឱ្យរថយន្តបែកកាប៉ែនជាន់ហ្វ្រាំងអត់ជាប់​ ក៏​ជ្រុល​ទៅ​បុក​រះ​ផ្ទះ​ និងម៉ូតូព្រមទាំងម៉ូតូកង់បីខាងលើជា​បន្តបន្ទាប់​បែប​នេះ​តែ​ម្ដង​។

    ក្រោយ​ពេល​កើតហេតុ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ រួច​រាយការណ៍​ជូននគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យឱ្យ​ចុះ​ទៅ​ធ្វើការ​វាស់វែង ​និង​ឱ្យភាគីរថយន្តជួបដោះស្រាយជាមួយម្ចាស់ផ្ទះ​និង​ម្ចាស់​ម៉ូតូ​ដើម្បី​បញ្ចប់រឿង​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares