• នគរបាលឃាត់មនុស្ស ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់
    ដោយ admin  ថ្ងៃទី 1 July, 2020  ម៉ោង 07:57 | សន្តិសុខ​សង្គម

    (ស្រុកដងទង់) ៖ កម្លាំងជំនាញបានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ និងដកហូតថ្នាំចំនួន ១១ កញ្ចប់ ធំចំនួន ០៤កញ្ចប់ កាលពីវេលាម៉ោង ១៧ និង៣០នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២០ នៅភូមិព្រៃគគីរ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។

    សមត្ថកិច្ចបានឱ្យដឹងថា ទី១.ឈ្មោះ ជ័យ ណាណ ភេទប្រុស អាយុ១៦ ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។ ទី២.ឈ្មោះ សាំង ប្រុស ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ។ ទី៣.ឈ្មោះ សុខ ចាន់ ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិព្រៃឈើទាល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ។

    បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares