• រថយន្ត ២គ្រឿងពេលយប់បើកលឿនដូចគ្នាដល់ផ្លូវបំបែកជាបួនបុកគ្នា
    ដោយ admin  ថ្ងៃទី 30 June, 2020  ម៉ោង 11:55 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ រថយន្ត ២ គ្រឿងបើកបរពេលយប់អាងតែស្ងាត់ខ្វះការប្រុងប្រយ័ត្នដល់ផ្លូវបំបែកជាបួនទៅបុកគ្នា។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើត ឡើងកាលពីវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ តាមបណ្តយផ្លូវ ១៣៨ កែងផ្លូវ២៣៣ ត្រង់ចំណុចក្បែរសាលាបឋម សិក្សាសន្ធរមុខ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ។

    មុនកើតហេតុគេឃើញ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានបើករថយន្ត១គ្រឿង ម៉ាកតូយ៉ាតាព្រូស ពណ៌ស គ្មានផ្លាកលេខទេ ធ្វើដំណើរពីជើងទៅត្បូងតាមបណ្តោយផ្លូវ២៣៣។ លុះមកដល់ផ្លូវបែកជាបួនរថយន្តព្រូសខាងលើ បើកទៅត្រង់ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកហាយឡិចវីហ្គូល ពណ៌ខ្មៅ ពាក់ផ្លាកលេខ ខេមភូមិន្ទ 012-3212 មានអ្នកជិះលើរថយន្ត ៣នាក់ (ស្រីម្នាក់) ធ្វើដំណើរតាមបណ្តោយផ្លូវ១៣៨ ពីលិចទៅកើត បានអកហ្សើចាប់ហ្វ្រាំងមិនទាន់ ក៏ត្រូវរថយន្តតូយ៉ាតាព្រូសបុកចំទ្វារខាងឆ្វេង បណ្តាលឱ្យខូចខាតទាំងសងខាង។

    ក្រោយកើតហេតុភាគីខាងរថយន្តហាយឡិចវីហ្គូល បានបើករថយន្តគេចចេញទៅបាត់ ដោយមិនបានទារសំណងអ្វីទ្បើយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares