• រថយន្តដឹកគ្រឿងអេឡិចត្រូនិច បើកក្រឡាប់ធ្លាក់ផ្លូវស្លាប់តៃកុងម្នាក់ ចំណែកព្រូឡានរងរបួសធ្ងន់
    ដោយ admin  ថ្ងៃទី 30 June, 2020  ម៉ោង 11:45 | សន្តិសុខ​សង្គម

    (ខេត្តកោះកុង)៖ រថយន្តធុនធំដឹកទំនិញអេឡិចត្រូនិចមួយគ្រឿង បានចេញដំណើរពីខេត្តកោះកុង ឆ្ពោះទៅភ្នំពេញ បានក្រឡាប់ បណ្តាលឱ្យតៃកុងរថយន្តម្នាក់ស្លាប់ និងព្រូឡានរងរបួសបាក់ដៃម្ខាង។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២ និង០០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ។

    សមត្ថកិច្ចបានឱ្យដឹងថា ទំនិញទាំងអស់នេះ ជារបស់អ្នកមានអំណាចធំមួយរូបនៅឯទីក្រុងភ្នំពេញ នេះបើយោងតាមពាក្យសម្តីអ្នកយាមអីវ៉ាន់នៅទីកន្លែងនោះ។ ដោយឡែកជុំវិញបញ្ហានេះ ប្រជាពលរដ្ឋមានការសង្ស័យថា រថយន្តដែលក្រឡាប់នេះ ទំនងជាដឹកសម្ភារ:គេចពន្ធ គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់ម៉ូតូ រថយន្ត និងសម្ភារ:ផ្សេងៗទៀតជាច្រើន ។

    សាកសពជនរងគ្រោះ បានប្រគល់ទៅសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares