• យុវជនម្នាក់កំពុងជិះម៉ូតូត្រូវរថយន្តបើកបញ្ច្រាស ទិសបុកចំពេញទំហឹងស្លាប់ភ្លាមៗ
    ដោយ admin  ថ្ងៃទី 30 June, 2020  ម៉ោង 07:10 | សន្តិសុខ​សង្គម

    (ខេត្តរតនគិរី)៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ ក្នុង ករណីគ្រោះថ្នាក់ចរាចរណ៍ ខណៈកំពុងជិះម៉ូតូត្រូវរថយន្តបញ្ចាស់ទិសបុកពេញទំហឹង ដួលបោកលើផ្លូវ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង ១៤ និង ២៥នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ស្ថិតក្នុងភូមិកប ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី ។

    សមត្ថកិច្ចចរាចរណ៍បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ៅ តាច ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី បើកបរម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ក៧៧២៦ ប ជ ក្នុងទិសដៅពីកើតទៅលិច ។ ចំណែករថយន្តបង្ក ម៉ាកឡង់គ្រីស័រ កាត់ទ្រុង ពាក់ស្លាកលេខ ភ្នំពេញ 2F-0723 ក្នុងទិសដៅពីលិចទៅកើត អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់បន្ទាប់ពីកើតហេតុ ។

    កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំទីងចាក់និងកម្លាំងជំនាញអធិការដ្ឋានស្រុកបរកែវ បានចុះមកធ្វើការវាស់វែង និងដកហូតសម្ភារៈវត្ថុតាងយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំ ដើម្បីធ្វើកំណត់ហេតុរង់ចាំធ្វើការស្រាវ ជ្រាវរកម្ចាស់រថយន្តឱ្យចូលខ្លួនមកដោះស្រាយតាមក្រោយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares