• បើកត្រាក់ទ័រភ្ជួរដីស្រែ កិន​ចំ​មីនតោន​ផ្ទុះ​យ៉ាងកក្រើក​ដី បណ្តាលឱ្យអ្នកបើកបរស្លាប់
    ដោយ admin  ថ្ងៃទី 29 June, 2020  ម៉ោង 10:44 | សន្តិសុខ​សង្គម

    (ខេត្តបាត់ដំបង)៖ អ្នកបើកត្រាក់ទ័រភ្ជួរស៊ីឈ្នួលភ្ជួរដីស្រែឱ្យគេម្នាក់ បើកកិនចំមីនតោនផ្ទុះឡើងយ៉ាងកក្រើកដី ក្រឡាប់ត្រាក់ទ័រផ្ងារជើងឡើងលើ ហើយបុរសរូបនោះបានរងរបួសដាច់ជើងខាងឆ្វេង និងបានស្លាប់ក្រោយពេលបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្តបាន១យប់ គឺនៅព្រលឹមថ្ងៃទី២៩ ខែមិថុនា។ ករណីគ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងនៅកាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ចំណុចអូរច្រកថ្លាង ក្នុងភូមិបឹងអំពិល ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

    លោក ឆាយ ម៉ាប់ អធិការស្រុករុក្ខគីរី បានឱ្យដឹងថា តៃកុងត្រាក់ទ័រដែលរបួសដាច់ជើងឆ្វេងម្ខាងមានឈ្មោះ ជូន ណុល ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ដីស្រែរបស់គាត់ធ្លាប់ជួលត្រាក់ទ័រគេភ្ជួររាស់ជារៀងរាល់ឆ្នាំ មិនដែលមានបញ្ហាអ្វីទេ។ លុះនៅថ្ងៃទី២៨ ខែមិថុនា គាត់បានជួលត្រាក់ទ័រដែលមានឈ្មោះ ជូន ណុល មកភ្ជួរឱ្យស្រាប់តែឮសំឡេងផ្ទុះគ្រាប់មីនលាន់កក្រើកដី ធ្វើឱ្យតួត្រាក់ទ័រក្រឡាប់ផ្ងារជើងឡើងលើ។ ចំណែកអ្នកបើកបររងរបួសដាច់ជើងឆ្វេងម្ខាង។

    ក្រោយពីកើតហេតុភ្លាមៗសមត្ថកិច្ចបញ្ជូនជនរងគ្រោះ តាមរថយន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ដោយរបួសធ្ងន់ធ្ងរពេកក៏ដឹកបន្តទៅមន្ទីរពេទ្យខេត្ត ហើយបានស្លាប់បាត់បង់ជីវិតនៅព្រលឹមថ្ងៃទី២៩ខែមិថុនានេះ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares