• រថយន្ដ​ព្រួស​បើក​បុក​ម៉ូតូឥណ្ឌាកង់បី២គ្រឿង បណ្ដាលឱ្យក្រឡាប់បន្តបន្ទាប់ និងបង្កអ្នកបើកបរម៉ូតូឥណ្ឌារបួសធ្ងន់២នាក់
    ដោយ admin  ថ្ងៃទី 29 June, 2020  ម៉ោង 08:00 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ បុរស ២​នាក់​បាន​រងរបួស​ធ្ងន់ បបន្ទាប់ពី រថយន្ត​ព្រូស​មួយគ្រឿង​ បុកម៉ូតូឥណ្ឌា២គ្រឿងបណ្ដាលឱ្យក្រឡាប់ ហើយក៏បន្តទៅបុកស្លាកសញ្ញាចរាចរណ៍ និងប៉ះបង្គោលភ្លើងបំភ្លឺផ្លូវរងការខូចខាត​។​ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃសៅរ៍ទី២៧ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវបំបែកជាបួនផ្លូវ១០០៣ កែងនឹងផ្លូវ ១៩៨៦ នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ម្ចាស់កង់បីទាំងពីរដែលរងរបួសធ្ងន់មិនត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​

    សមត្ថកិច្ចបានឲ្យដឹងថា ​រថយន្ត​ម៉ាក​ព្រូស​ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AX-5227​បើកបរ​តាម​បណ្តោយ​ផ្លូវ​1980​ ទិសដៅពីលិចមកកើត យ៉ាងលឿនដូចហោះ។ ខណ:​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ស្រាប់​តែមាន​ម៉ូតូ​កង់​បី​ឥណ្ឌា​ពណ៌​ស​ ពាក់ស្លាកលេខភ្នំពេញ1IC-8749​បាន​បើក​តាម​បណ្ដោយ​ផ្លូវ​1003​ ទិសដៅពីត្បូងមកជើងក៏ត្រូវរថយន្តបុកឡើងវិលមួយជុំ ទើប​ក្រឡាប់​។​

    ទៅបុក​នឹង​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយគ្រឿង​ទៀត​ ពណ៌ស ដូចគ្នា ពាក់​ស្លាក​លេខ​ភ្នំពេញ​1HU-9040​ បណ្តាលឱ្យក្រឡាប់ដូចគ្នាដែលបើកបរដោយបុរស​ម្នាក់​ទិសដៅ​ពី​ជើង​មក​ត្បូង​តាម​បណ្ដោយ​ផ្លូវ​1003​ រងរបួសធ្ងន់ម្ចាស់កង់បីទាំងពីនាក់។​

    ​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បានមក​ស្ទូច​យក​រថយន្ត​ និងកង់បី២គ្រឿង ព្រមទាំងអ្នកបើកបររថយន្តបង្កទៅរក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares