• យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​បុក​ដើមឈើ​ស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់
    ដោយ admin  ថ្ងៃទី 29 June, 2020  ម៉ោង 07:35 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ យុវជនម្នាក់បានស្លាប់ និងយុវជនម្នាក់ទៀតររបួសធ្ងន់បន្ទាប់ពី​ជិះ​ម៉ូតូ​ល្បឿនលឿនគ្របគ្រងលែងបានរេចង្កូតទៅបុកដើមឈើ និងទ្រូងផ្លូវបណ្ដាលឱ្យដួលបោកក្បាលបង្កគ្រោះថ្នាក់គួរឱ្យសោកស្ដាយ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងវេលាម៉ោង១ និង១៥នាទីយប់រំលងអធ្រាត្រចូលថ្ងៃទី២៨ ខែមិថុនាុំឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ២៧១ ស្ថិតក្នុង​សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ ។

    ​សព​ជនរងគ្រោះ​ដែល​បាន​ស្លាប់​មានឈ្មោះ​ វ៉ាន់ ផល្លីភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅ ភូមិ​ស្រីប្រសើរ​ ឃុំស្លា ស្រុកសំរោងខេត្តតាកែវ។ ចំណែករងរបួសម្នាក់ទៀតមិនត្រូវបានស្គាល់អត្តសញ្ញាណ​នោះទេ​។​ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានយក​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​គរ​បា​លខ​ណ្ឌ​មានជ័យ​បណ្ដោះអាសន្ន​រង់ចាំ​ប្រគល់ជូន​សាច់​ញាត​វិញ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares