• ជិះម៉ូតូពេលយប់លឿនបុករថយន្តចំពីមុខពេញ ទំហឹង បោកក្បាលស្លាប់មួយរំពេច
    ដោយ admin  ថ្ងៃទី 29 June, 2020  ម៉ោង 07:55 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនបានបុកជាមួយរថយន្ត ហុីយ៉ាន់ដាយចំពីមុខពេញ ទំហឹង បោកក្បាលស្លាប់មួយរំពេច កាលពីវេលាម៉ោង៩នឹង១០នាទីយបថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

    សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលបានស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានវ័យប្រមាណជាង៣០ឆ្នាំ ។ គាត់ជិះម៉ូតូម៉ាក HONDA Click ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IC-9672 និងពាក់អាវពណ៌ក្រហម ខោជើងខ្លី។ ចំណែករថយន្តហុីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ 3C-8872 ។

    ប្រភពបានឱ្យដឹងទៀតថា បុរសខាងលើជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានបុកជាមួយរថយន្តហុីយ៉ានដាយចំពីមុខពេញទំហឹង បោកក្បាលស្លាប់ភ្លាមៗ ។ ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ រីឯម្ចាស់រថយន្តឃើញសភាពបែបនេះបានរត់គេចខ្លួនបាត់ ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងជំនាញឲ្យមកធ្វើការវាស់វែង យកវត្ថុតាងទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ។ ចំណែកសាកសពសមត្ថកិច្ចស្រាវជ្រាវរកក្រុមគ្រួសារឲ្យមកទទួយកទៅធ្វើបុណ្យ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares