• ឃាតកចាក់សម្លាប់ប្រពន្ធ នៅខណ្ឌកំបូល ត្រូវកម្លាំងនគរបាលតាមចាប់ខ្លួនបានហើយនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ
    ដោយ admin  ថ្ងៃទី 28 June, 2020  ម៉ោង 08:59 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ឃាតកចាក់សម្លាប់ប្រពន្ធមួយកាំបិតស្លាប់ភ្លាមៗ កាលពីថ្ងៃទី២២ ខែមិថុនានៅខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាលតាមចាប់ខ្លួនបានហើយ នៅយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅភូមិពោតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

    ប្រតិបត្តិការខាងលើនេះធ្វើឡើងដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្ដកំពង់ធំ។

    សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយចាប់ខ្លួនបានជនដៃដល់បានសារភាពថា មូលហេតុដែលខ្លួនចាក់សម្លាប់ប្រពន្ធ ព្រោះតែរឿងប្រច័ណ្ឌ ហើយថ្ងៃកើតហេតុ រូបគេចាក់ប្រពន្ធតែមួយកាំបិតប៉ុណ្ណោះក៏ស្លាប់ភ្លាមៗ ។ ក្រោយពីឃាត់ខ្លួននៅយប់នេះកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងបញ្ជូនជនសង្ស័យមករាជធានីភ្នំពេញ ដើម្បីកសាងសំណុំ រឿងចាត់ការបន្ដតាមនីតិវិធី។

    សូមជម្រាបថា អំពើឃាតកម្មនេះបានកើតឡើង នៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះ ភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ លាង ផល្លា អាយុ២៣ឆ្នាំ រីឯជនសង្ស័យចជាប្ដីឈ្មោះ សុខលី សម្បត្តិ អាយុ២៣ឆ្នាំ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares