• ស្ត្រី​ម្នាក់​បើ​ករថយន្ត​លឿន​វ៉ា​ជែង​រថយន្តដឹកខ្សាច់បណ្ដាលឱ្យធ្លាក់ផ្លូវក្រឡាប់ចូលទឹកបឹង​ស្លាប់​
    ដោយ admin  ថ្ងៃទី 28 June, 2020  ម៉ោង 08:42 | សន្តិសុខ​សង្គម

    (ខេត្តកណ្ដាល)៖ ស្ត្រីបានបើករថយន្តយ៉ាងលឿនបានវ៉ាជែងរថយន្តដឹក​ដីខ្សាច់​បណ្ដាលឱ្យ​ធ្លាក់​ផ្លូវ​ក្រឡាប់​ចូលក្នុង​ទឹក​បឹង​លិច​បាត់​១ម៉ោងក្រោយមកអ្នកឃើញហេតុការណ៍បានចុះទៅវាយកញ្ចក់ទ្វារបំបែកជួយ សង្គ្រោះស្ត្រីរូបតែរូបនាងបានស្លាប់បាត់ហើយ។ ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងកាលវេលាម៉ោង១២​ និង១០នាទីយប់រំលងអធ្រាត្រចូលថ្ងៃទី២៨​ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ចំណុចទល់មុខបុរីជីបម៉ុង ក្នុងសង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល​។​

    ​សព​ជនរងគ្រោះ​មានឈ្មោះ​ ចាន់ ស្រីល័ក្ខ ភេទស្រីអាយុ៣០ឆ្នាំ ជនជាតិខ្មែ រមុខរបមេផ្ទះ ស្នាក់នៅបុរីលឹមឈាងហាក់ ចំការដូង ខណ្ឌដង្កោរាជធានីភ្នំពេញ។ ជនរងគ្រោះបើកបររថយន្តកាមរី ហាយប្រីត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BG-7274 ។ជនរងគ្រោះបណ្ដាលឱ្យរេចង្កូតមកខាងឆ្វេងធ្លាក់ផ្លូវ​ក្រឡាប់​អូស​ជាច្រើន​ម៉ែត្រ​ធ្លាក់ចូល​ទឹក​បឹង​កំ​ផ្លោក​លិច​បាត់​បណ្ដាលឱ្យ​ស្ត្រី​រូប នោះ​ឈ្លក់ទឹក​ស្លាប់​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares