• បើកបររថយន្តកុងទីន័រលឿនពេកដល់ផ្លូវកោងបួងចង្កូតជ្រុលក្រឡាប់បង្កឱ្យស្ត្រីម្នាក់រងរបួសស្រាល
    ដោយ admin  ថ្ងៃទី 28 June, 2020  ម៉ោង 07:16 | សន្តិសុខ​សង្គម

    ខេត្តព្រះសីហនុ ៖ រថយន្តកុងទីន័រ ០១គ្រឿងបើកបរលឿនពេកមកដល់ផ្លូវកោងបានរេចង្កូតមកខាងស្តាំដៃធ្លាក់ផ្លូវក្រឡាប់ របួសអ្នករួមដំណើរម្នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ និង៤៥នាទី ល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅនៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០២-២០៣ ភូមិអូរតាសេក ឃុំអូរឧកញ៉ា ហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

    នគរបាលមូលដ្ឋានបានប្រាប់ឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កដោយខ្លួនឯងរថយន្ត កុងទីន័រ ០១គ្រឿងម៉ាក STERLING ពណ៌ស ពាក់សហលាកលេខភ្នំពេញ 3E-0360 បើកបរដោយឈ្មោះ ជា សុភ័ក្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបើកបររថយន្ត និងអ្នករួមដំណើរឈ្មោះសុខ ណាវី ភេទស្រី អាយុ ២០ឆ្នាំ អ្នកទាំងពីរមានមានទីលំនៅភូមិទួលពង្រ រាជធានីភ្នំពេញ ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ ។

    រថយន្តលុះមកដល់ចំណុចខាងលើ ក្នុងស្ថានភាពផ្លូវកោង បានរេចង្កូតមកខាងស្តាំដៃ ធ្លាក់ផ្លូវក្រឡាប់តែម្តង និងបានបណ្តាលឱ្យ រងរបួសស្រាលរួមដំណើរចំនួន ០១នាក់ ឈ្មោះ សុខ ណាវី ។

    ប្រភពបានឱ្យដឹងទៀតថា ជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅគ្លីនិចឯកជន ឃុំអូរឧកញ៉ាហេង រីឯវត្ថុតាងរថយន្ត កំពុងរករថយន្តស្ទួច ស្ទួចចេញពីកន្លែងកើតហេតុ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares