• ជនជាតិ​ចិនបើករថយន្ដតាមអំណាចស្រាពេលយប់ បានបុកក្បាលរបាំងពុះចែកទ្រូងផ្លូវពេញទំហឹងរងរបួសធ្ថន់ខ្លួនឯង
    ដោយ admin  ថ្ងៃទី 26 June, 2020  ម៉ោង 08:34 | សន្តិសុខ​សង្គម

    (​ភ្នំពេញ​)៖ ជនជាតិចិនក្នុងស្ថានភាពស្រវឹងស្រាបានបើកបររថយន្តក្នុងល្បឿនលឿនជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកផ្លូវពេញទំហឹងបាក់អស់ជាច្រើនកំណាត់ នឹងបណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ និង​៥០​នាទី​ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០ ត្រូ​ង​ចំណុច​ត្រង់ចំណុច​ស្ពាន​ឥ​ន្ធ​នូ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

    ​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​សន្តិសុខ​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ឱ្យដឹងថា មនុពេលកើតហេតុគាត់រថយន្ដទំនើបមួយគ្រឿងម៉ាក​ស្តារ​រិច ពណ៌​ខ្មៅ​ពាក់​ផ្លា ក​លេខ​ភ្នំពេញ ​2AZ-3557 បើកបរ​ដោយ​ជនជាតិ​ចិន​សង្ស័យ​ស្រវឹងស្រា​បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ខណៈពេល​មកដល់​ចំណុចកើតហេតុ​រថយន្ដបានទៅបុកនឹងក្បាលថ្មពុះចែកទ្រូងផ្លូវក្នុងបរិវេនផ្លូវកោះពេជ្រ បាក់​អស់​ចំនួន​២​កង់​ និងប្រេះទ្រូងផ្លូវប្រហែល១៥ម៉ែត្រ ចំណែក​រថយន្ដ​ខ្ទាត​ក្រឡាប់​ជាង​២០​ម៉ែត្រ រ​រង​ការខូចខាត​ខ្ទេច​ទាំងស្រុង​តែម្ដង​។​

    ​ក្រោយ​កេី​ត​ហេតុ​សមត្ថកិច្ច​ចុះទៅ​ដល់​ចំណុច​កេី​ត​ហេតុ​ធ្វេី​ការវាស់វែង​យក​រថយន្ត​ដែល​បង្ក​ទៅយកទៅការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការ​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាមច្បាប់​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares