• រថយន្តបែនដឹកខ្សាច់បែកកង់រេចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយ
    ដោយ admin  ថ្ងៃទី 25 June, 2020  ម៉ោង 11:25 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ រថយន្តបែនដឹកខ្សាច់បើកបរលឿនបែកកង់មុខរេចង្កូតធ្លាក់ចិញ្ចើមផ្លូវចូលទឹកប្រឡាយទឹកស្អុយសំណាងមិនបង្កឱ្យមានអ្នករបួស កាលវេលាម៉ោង៧ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ សង្កាត់ជើងឯកខណ្ឌដង្កោ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តបែនដឹកខ្សាច់មួយគ្រឿងពណ៌ស្វាយ គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ២១៧ ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុរថយន្តក៏បែកកង់មុខរេចង្កូតទៅខាងស្ដាំដៃធ្លាក់ចិញ្ចើមផ្លូវចូលទៅប្រឡាយទឹកស្អុយសំណាងដែលរថយន្តមិនក្រឡាប់ និងមិនបង្កឱ្យមានអ្នករងរបួសនោះទេ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុដោយករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនមានការខូចខាតដល់ទ្រព្យសម្បត្តិរដ្ឋ និងមិនបង្កឱ្យមានអ្នករងរបួសសមត្ថកិច្ចបានអនុញ្ញាតឱ្យម្ចាស់រថយន្តបង្កហៅរថយន្តស្ទូចមកស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares