• ឡាន២គ្រឿងបុកគ្នា មួយគ្រឿងខ្ទាតទៅបោកផ្ទប់បង្គោលភ្លើងដែក បណ្តាលឱ្យរបួស២នាក់
    ដោយ admin  ថ្ងៃទី 25 June, 2020  ម៉ោង 09:33 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ ជនជាតិចិនមួយក្រុមបើករថយន្តមួយគ្រឿងជ្រុលទៅបុករថយន្តហ្វតរ៉េនជ័រ ត្រង់ចំណុចផ្លូវបែកជាបួនបណ្តាលឲ្យរថយន្ត ហ្វតរ៉េនជ័រខ្ទាតទៅបោកផ្ទប់នឹងបង្គោលភ្លើងដែកបណ្តាលវៀច ចំណែករថយន្តរងការខូចខាតយ៉ាងដំណំទាំងសងខាង និងរងរបួស២នាក់។

    ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២ និង ២០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ ត្រង់ចំណុចបេនឡានកាប់ពីតូ នៅតាមបណ្ដោយផ្លូវ ១៨២ កែងនឹងផ្លូវ ១០៧ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

    មុនកើតហេតុគេឃើញបុរសជនជាតិចិនមួយក្រុម បើករថយន្តមួយគ្រឿងម៉ាក ALPHARD ពណ៌សពាក់ស្លាកលេខភ្នំពេញ2BB-4396 ធ្វើដំណើរតាមបណ្ដោយផ្លូវ ១០៧ ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើផ្លូវបែកជាបួនក៏ជ្រុលចង្កូតទៅបុករថយន្តម៉ាកហ្វតរ៉េនជ័រ មួយ គ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB-3559 បើកដោយបុរសម្នាក់រួមដំណើរជាមួយបុរស៣នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ ១៨២ ទិសដៅពីលិចទៅកើត ចំពាក់កណ្ដាលរថយន្តហ្វត ពេញទំហឹងបណ្ដាលឱ្យរថយន្តហ្វតទៅបោកផ្ទប់នឹងបង្គោលភ្លើងដែកតាមចិញ្ចើមផ្លូវទ្រេត ចំណែកឯរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំដូចគ្នា និងបណ្ដាលឱ្យខាងភាគីរថយន្តហ្វតរងរបួស ២នាក់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares