• បុរសចំណាស់ម្នាក់ ខ្លាចចោរចូលលួចទ្រព្យសម្បត្តិ បានរាយខ្សែភ្លើងព័ទ្ធខាងក្រោមផ្ទះ ភ្លេចខ្លួនប៉ះឆក់ខ្លួនឯងស្លាប់!
    ដោយ admin  ថ្ងៃទី 24 June, 2020  ម៉ោង 10:09 | សន្តិសុខ​សង្គម

    (ខេត្តត្បូងឃ្មុំ)៖ បុរសចំណាស់ម្នាក់រាយខ្សែភ្លើងនៅក្រោមផ្ទះការពារជាប់សម្ងាត់ខ្លាចចោរលួច តែភ្លេច ខ្លួនបានដើរប៉ះឆក់ស្លាប់ខ្លួនឯង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៤ និង៣០នាទី
    ទៀបភ្លឺថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិជ្រោយចង្ហា ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

    សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ តន់ ជា ភេទប្រុស អាយុ៧៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិកើតហេតុខាងលើ ។

    បន្ទាប់ពីទទួលព័ត៌មាន កម្លាំងជំនាញនគរបាលស្រុកត្បូងឃ្មុំសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមង់រៀវ និងមានការចូលរួមពីគ្រូពេទ្យមណ្ឌលសុខភាពមង់រៀវ បានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យសាកសព និងពិនិត្យកន្លែងកើតហេតុ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ព្រោះមូល ហេតុយកខ្សែភ្លើងតចរន្ធអគ្គិសនីរាយនៅក្រោមផ្ទះដោយខ្លួន ឯងដើម្បីការពារទ្រព្យសម្បត្តិក្នុងផ្ទះ ហើយគាត់ភ្លេចខ្លួនងើបពីដេក ចុះដើរមកក្រោមផ្ទះក៏បណ្តាលឱ្យឆក់ស្លាប់តែម្តង ពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។

    សពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares