• បើករថយន្តចុះចំណោតដាច់ហ្រ្វាំងក្រឡាប់ សំណាងមិនបង្កគ្រោះថ្នាក់ដល់មនុស្ស
    ដោយ admin  ថ្ងៃទី 24 June, 2020  ម៉ោង 10:29 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ រថយន្ត ម៉ាក ហាន់ដាយ (៥តោន) កំពុងបើកបរចុះចំណោតខ្លាំងហើយកោងបានដាច់ ហ្រ្វាំងក៏បានក្រឡាប់កាលពីវេលាម៉ោង៥ និង២៥នា ទីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០ នៅតាមបណ្ដោយគីឡូម៉ែត្រលេខ១០-១១ ត្រង់ចំណុចមុខមណ្ឌលឃ្លាំងប្រេងឥន្ធន:សូគីមិច ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ ។

    រថយន្តដែលជួបឧប្បត្តិហេតុនេះ ម៉ាកហាន់ដាយ ៥តោន ពណ៌ស គ្មានស្លាកលេខ របស់ក្រុមហ៊ុនឯកជន បើកបរដោយឈ្មោះ អាំ នឿន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ បើកបរ ស្នាក់ នៅ ឃុំព្រៃឈរ ស្រុក កំពង់ត្របែក ខេត្ត ព្រៃវែង ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃទេនិងមិនមានការកកស្ទះចរាចរណ៍ឡើយ។
    បច្ចុប្បន្នម្ចាស់រថយន្តរងចាំរថយន្តស្ទូចយកទៅជួសជុល៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares