• បុរសចំណាស់ ស្រវឹងស្រាជិះម៉ូតូធ្លាក់ប្រឡាយបាក់ករស្លាប់ភ្លាមៗ នៅស្រុកអណ្តូងមាស
    ដោយ admin  ថ្ងៃទី 24 June, 2020  ម៉ោង 09:39 | សន្តិសុខ​សង្គម

    (ខេត្តរតនគិរី)៖ បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រាបើកម៉ូតូធ្លាក់ប្រឡាយបាក់កស្លាប់ភ្លាម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា
    ម៉ោង៥ និង០០នាទីល្ងាច ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០​ នៅចំណុចស្រែម៉ាលិក ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគីរី។

    នគរបាលមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ អីម ផាន ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើតភូមិត្រពាំងប្រី ឃុំត្រពាំងរាំង ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នស្នាក់នៅ ភូមិម៉ាលិក ឃុំម៉ាលិក ស្រុកអណ្ដូងមាស ខេត្តរតនគិរី, មុខរបរ កសិករ។ ប្រពន្ធឈ្មោះ អ៊ូ វ៉ាងហេង អាយុ៥៥ឆ្នាំជនជាតិខ្មែរ។ ជនរងគ្រោះរស់បានជិះម៉ូតូមកពីកន្លែងកម្មវិធីព្ជាប់ពាក្យនៅភូមិក្នុងស្ថានភាពស្រវឹង ក្នុងគោលបំណងទៅចម្ការវិញ លុះដល់ស្រែម៉ាលិកក៏បានធ្លាក់ប្រឡាយបាក់កស្លាប់តែម្ដង។

    ក្រោយកើតហេតុកម្លាំងជំនាញនិងប៉ុស្តិ៍ បានចុះដល់កន្លែងកើតហេតុពិនិត្យឃើញថា ការស្លាប់របស់ជនរងគ្រោះពិតជាជិះម៉ូតូធ្លាក់ប្រឡាយបណ្ពាលឱ្យស្លាប់ពិតមែន។ ជំនាញបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារ។ ចំពោះម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍ រងចាំប្រគល់ជូនក្រុមគ្រួសារសពវិញនៅពេលក្រោយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares