• រថយន្តបាឡែនកំពុងតែបោះពួយក្នុងល្បឿនលឿនបែកកង់រេធ្លាក់ផ្លូវក្រឡាប់២-៣ត្រឡប់ ចូលក្នុងទឹក
    ដោយ admin  ថ្ងៃទី 24 June, 2020  ម៉ោង 07:34 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ធំ)៖ បើករថយន្តលឿនពេកបែកកង់រេចង្កូតធ្លាក់ផ្លូវក្រឡាប់ពីរបីត្រឡប់ចូលទឹក កាលពីវេលាម៉ោង៣ និង៥៧នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៦A ស្ថិតនៅក្នុងភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

    រថយន្តបង្ករម៉ាកកាមរីបាឡែនពាក់ស្លាកលេខ ភ្នំពេញ 2K-7827 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ដោយចេញពីខេត្តសៀមរាប ឆ្ពោះទៅខេត្តកំពង់ចាម អ្នកនៅក្នុងរថយន្តនោះ មានមនុស្ស ៣នាក់ ប៉ុន្តែមិនបណ្តាលឱ្យរងរបួសធ្ងន់នោះទេ ។

    ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍រដ្ឋបាលប្រាសាទ បានសហការជាមួយកម្លាំងនគរបាលជំនាញចរាចរណ៍ស្រុកសន្ទុក ចុះទៅដល់ទីតាំងខាងលើ ដើម្បីពិនិត្យនៅកន្លែងកើតហេតុ ៕


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares