• ប្រពន្ធចេញពីធ្វើការរោងចក្រ ងូតទឹក ត្រូវប្តីចាក់មួយកាំបិត បណ្ដាលស្លាប់ សង្ស័យភ្លើងប្រចណ្ឌ
    ដោយ admin  ថ្ងៃទី 23 June, 2020  ម៉ោង 07:54 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ ស្ត្រីម្នាក់ត្រូវប្ដីចាក់ស្លាប់ កាលពីវេលាម៉ោង៧ និង២០នាទីយប់ថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២០ នៅចំណុច ផ្ទះជនរងគ្រោះ ភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ លាង ផល្លា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ។ ចំណែកជនសង្ស័យ ជាប្តីឈ្មោះ សុខលី សម្បត្តិ អាយុ២៣ឆ្នាំ។ នាក់ទាំង២ស្នាក់នៅភូមិសង្កាត់ខាងលើ។

    ប្រភពបានឱ្យដឹងទៀតថា នៅមុនពេលកើត ជនរងគ្រោះបានមកពីធ្វើការរោងចក្រ រួចហើយក៏ងូតទឹក រួចក៏ហាលខោអាវ ស្រាប់តែប្តីយកកាំបិតស្នៀតមកចាក់ចំទ្រូងខាងស្តាំបណ្តាលឱ្យរងរបួសធ្ងន់ ភ្លាមនោះក៏ត្រូវបងប្អូនដឹកយកមកមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីសង្គ្រោះតែជនរងគ្រោះបានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។ ចំណែកជនដៃដល់ជាប្តីបានគេចខ្លួនបាត់។

    សពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ។ ជនដៃដល់ ជាប្តីត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវ និងតាមចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares