• ស្ត្រីម្នាក់បាក់ជើងពីរកំណាត់ និងកូនប្រុសបាក់ជើងមួយចំហៀង ខណៈជិះម៉ូតូឌុបគ្នាត្រូវគោយន្តកន្ត្រៃបុកហើយកិនពីលើ
    ដោយ admin  ថ្ងៃទី 22 June, 2020  ម៉ោង 11:31 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ឆ្នាំង)៖ កូនប្រុស និងម្តាយរបួសបាក់ដៃ និងជើងក្នុងហេតុកសរណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងរវាងម៉ូតូ​បុក​ជាមួយ​គោយន្ត​កន្ត្រៃ​ ដែលបានកើតឡើងនៅតាមបណ្ដោយផ្លូវក្រាលកៅស៊ូ​មួយ​ខ្សែ​ត្រង់ចំណុច​ភូមិ​ស្វាយជ្រុំ​ថ្មី​ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្លៃទី២២ ខែមិថុនា ឆ្នាំ២០២០។

    ​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​ក្នុងករណីនេះ​ម្នាក់​ឈ្មោះ​ញិ​នី​ម​អាយុ​៤០​ឆ្នាំ​ រងរបួសបាក់ជើងឆ្វេងចំនួន២កំណាត់ជាម្តាយ​។​ ម្នាក់ទៀតឈ្មោះសូចិន្តាភេទប្រុស អាយុ១៩ឆ្នាំ រងរបួសបាក់ជើងខាងឆ្វេង និង ដៃ​ឆ្វេង ត្រូវជា​កូន ទាំងពីរ​នាក់​ម្ដាយកូន​រស់នៅក្នុង​ឃុំ​ស្វាយជ្រុំ​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង ។​

    ​សមត្ថកិច្ច​បានឱ្យដឹង​ទៀតថា​ មុនពេលកើតហេតុស្ត្រីពីរនាក់ម្ដាយកូន បានជិះម៉ូតូមួយគ្រឿងឌុបគ្នាពីរនាក់​ធ្វើដំណើរ​ត្រឡប់​មកពី​មន្ទីរពេទ្យបង្អែក​ខេត្ត​ ពេលមកដល់ចំណុចកើតហេតុក៏មានគោយន្តកន្ត្រៃ​មួយគ្រឿង​សណ្ដោង​រ៉ឺម៉ក​បើកបរ​ដោយ​ឈ្មោះ​ តែម សារឿន អាយុ១៤ឆ្នាំ បានបត់ចូលតាមផ្លូវគ្រួសក្រហម។

    ​ខណៈនោះ​ជនរងគ្រោះ​ទាំងពីរ​នាក់​ម្តាយ​ និងកូនវ៉ាក់នឹងគោយន្តកន្ត្រៃគេចមិន​ផុត​ក៏ត្រូវ​គោយន្ត​កន្ត្រៃ​បើក​កិន​ពីលើ​ម៉ូតូ​ជនរងគ្រោះ​បណ្តាលឱ្យ​ជនរងគ្រោះ​ទាំងពីរ​នាក់​ម្តាយ​ និងកូនប៉ើងខ្ទាតចេញពីម៉ូតូ រងរបួស​ធ្ងន់​បាក់ដៃ​និង​បាក់ជើង​តែម្តង​។​ ភ្លាមៗនោះអ្នកបើកបរ​គោយន្ត​កន្ត្រៃ​បាន​រត់គេចខ្លួន​បាត់

    ​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ។មធ្យោបាយបង្កត្រូវបានសមត្ថកិច្ចយកមករក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយជ្រុំ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares