• ស្ត្រីម្នាក់ជិះម៉ូតូឌុបកូនប្រុសស្រី ២នាក់ ត្រូវរថយន្តបុកពីក្រោយស្លាប់កូនៗរងរបួសធ្ងន់
    ដោយ admin  ថ្ងៃទី 22 June, 2020  ម៉ោង 10:42 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុន ចៀនស៉ីយានមួយគ្រឿងបានបើកបុកម៉ូតូពីក្រោយបណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកកូនប្រុសស្រី២នាក់រងរបួសត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យ ។ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវម៉ុង ឫទ្ធី កែងនិងផ្លូវលេខ១៩២៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុជនរង គ្រោះរួមទាំងកូនប្រុសស្រី២នាក់ទៀតជិះម៉ូតូម៉ាកនិចពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IF-6768 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុបានបត់ស្តាំសំដៅទៅផ្ទះស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុន ចៀន ស៉ីនយាន មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 5A-2789 មកពីក្រោយបត់ស្តាំដូចគ្នាបានបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលកូន២នាក់ខ្ទាតចេញក្រៅ និងជនរងគ្រោះជាម្តាយខ្ទាតចូលក្រោមកង់រថយន្តកិនស្លាប់ភ្លាមៗតែម្តង ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares