• រន្ទះបាញ់ស្លាប់មនុស្សម្នាក់ និងគោ៤ក្បាល នៅស្រុកបសេដ្ឋខណៈកំពុងបរទេះមកផ្ទះ
    ដោយ admin  ថ្ងៃទី 22 June, 2020  ម៉ោង 08:12 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ស្ពឺ)៖ យោងតាមផេករបស់រដ្ឋបាលស្រុកបសេដ្ឋបានឱ្យដឹងថា នៅវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ មានឧបត្តិហេតុរន្ទះបាញ់នៅចំណុចខាងត្បូងភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចម្ងាយពីភូមិប្រមាណជា ១០០០ ម៉ែត្រ បណ្ដាលឱ្យស្លាប់មនុស្សម្នាក់ ដែលមានឈ្មោះ មាស ជ្រុន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងងាប់គោឈ្មោល ចំនួន៤ក្បាល ខណ:ជនរងគ្រោះកំពុងបរទេះគោ វិញពីស្រែមកផ្ទះវិញ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares