• រថយន្ត​ធុន​ធំ​ដឹកទំនិញ និងរថយន្តដឹកឥដ្ឋបើកបុកគ្នា ​ស្លាប់​១​នាក់ ​និង​របួសធ្ងន់​២​នាក់
    ដោយ admin  ថ្ងៃទី 22 June, 2020  ម៉ោង 07:02 | សន្តិសុខ​សង្គម

    (ខេត្តបន្ទាយមានជ័យ) ៖ រថយនរថយន្តដឹកទំនិញធុនធំ បើកភ្នែកជាមួយរថយន្តដឹកឥដ្ឋពេញទំហឹងនៅ​កន្លែង​មុខ​ជញ្ជីង​ថ្លឹង​រថយន្ត​ បណ្តាលឱ្យមនុស្សស្លាប់១នាក់ និង​របួសធ្ងន់​២​នាក់​ កាលពីវេលាម៉ោង៦ និង១៥នាទីព្រឹក ថ្ងៃទី២២ ខែ​មិថុនា​ ឆ្នាំ​២០២០ នៅ​ចំណុច​ស្ថានីយ​ថ្លឹង​រថយន្ត​កូន​ដំរី ស្ថិត​ក្នុង​ភូមិ​និមិត្ត​ថ្មី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

    នគរបាល​ចរាចរណ៍​ក្រុង​ប៉ោយប៉ែត បាន​ឱ្យដឹងថា ​ជនរងគ្រោះ​អ្នក​បើក​រថយន្ត​ កូរ៉េ កែច្នៃ ដឹកឥដ្ឋ ស្លាប់​នៅ​កន្លែង​មានឈ្មោះ​ ផៃ ភេទ​ប្រុស អាយុ​ប្រហែល ជិត​៣៩​ឆ្នាំ និង​អ្នក​រួម​ដំណើរ​ចំនួន​២​នាក់​រង​របួស​ធ្ងន់ មានឈ្មោះ ទី១-ឡ​ម អៀង ភេទ​ស្រី អាយុ​៣០​ឆ្នាំ និង​ ទី២-ឈ្មោះ ប្រុស អាយុ​៣១​ឆ្នាំ ភេទ​ប្រុស អ្នក​ទាំង​៣​នាក់​ខាងលើ រស់នៅ ឃុំ​សំបួរ ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប។​ ជ​ន​រងគ្រោះ​របួសធ្ងន់​ទាំង​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរ​ពេទ្យ​បង្អែក កក្រុងប៉ោយប៉ែត។

    នគរបាល​បាន​បញ្ជាក់​ឱ្យដឹងទៀតថា ​តាម​ការ ស្រាវជ្រាវ នៅមុន​ពេល​កើត​ហេតុ​រថយន្ត​កូរ៉េ​ កែច្នៃដឹកឥដ្ឋពេញ បាន​បើក​ពី​ទិសខាងកើតទៅលិច ពេល​បើក​ដល់​កន្លែង​កើត​ហេតុ​ចំណុច​ស្ថានីយ​ថ្លឹង​រថយន្ត​កូន​ដំរី​ រថយន្តធុនធំ ម៉ាក​ហី​យ៉ាន​ដាយ ព​ណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D-3939 បើក​ចេញពី​ស្ថានីយ​ថ្លឹង​រថយន្ត​រួច​បាន​បត់​ទៅ​លិច​ មិនបាន​មើល​ឆ្វេង​ស្តាំ បណ្តាល​ឱ្យបើកទៅបុករថយន្តមកូរ៉េ ច្នៃដឹកឥដ្ឋបុកពេញទំហឹង បណ្តាល​ឲ្យ​អ្នក​បើក​រថយន្ត​ដឹក​ឥដ្ឋ​ស្លាប់​ ហើយ​អ្នក​រួមដំណើរ​របួសធ្ងន់​។ ចំណែកអ្នកបើក រថយន្តធុនធំក្រោយពីបង្កហេតុ បាន​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់។

    នគរបាល​ចរាចរណ៍​ក្រុង​ប៉ោយប៉ែត បាន​បញ្ជាក់ឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មូលហេតុបង្កបណ្តាល​មកពី​រថយន្ត​ធុន​ធំ​ ក្រោយពីធ្វើការថ្លឹងរួចហើយបើកចេញពីស្ថានីយ​ថ្លឹង​បត់​ប្តូរ​ទិស​មិន​គោរព​សិទ្ធ​អាទិភាព។ ចំ​ណែ​រថយន្ត​កូរ៉េ​ដឹក​ឥដ្ឋ​បើក​លឿន​ពេល​ជួប​ហេតុការណ៍​ស្លន់​បាត់ស្មារតី​មិនបាន​ជាន់​ហ្វ្រាំង​។​ ក្រោយវាស់វែងតាមបច្ចេកទេស រថយ​ន្ត​ខូច​ធ្ងន់​ទាំង​២​គ្រឿង ត្រូវ​បាន​នគរបាល​នាំ​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ដើម្បី រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិ​វិធី​ច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares