• កំពុងតែបោះពួយរថយន្តជក់ខ្យល់ស្រាប់តែផ្ទុះកង់រេចង្កួតបុកដើមឈើ បណ្តាលឱ្យស្លាប់ម្នាក់របួស២នាក់
    ដោយ admin  ថ្ងៃទី 20 June, 2020  ម៉ោង 08:42 | សន្តិសុខ​សង្គម

    (ខេត្តបាត់ដំបង)៖ រថយន្តឡង់គ្រីស័រ ១គ្រឿងកំពុងតែបើកបរលឿនស្រាប់តែផ្ទុះបែកកង់ហើយរេចង្កូតទៅបុកដើមឈើបណ្តាលពេញទំហឹងបណ្តាលឱ្យស្លាប់ស្ត្រីម្នាក់ និងរបួសបុរស២នាក់។ ករណីនេះបានកើតឡើងនៅត្រង់ចំណុចភូមិតានន ឃុំមានជ័យស្រុកសំឡូត ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។

    សមត្ថកិច្ច​បានឱ្យដឹង​ថា​ មុនពេលគ្រោះថ្នាក់កើតឡើងអ្នកស្រុកបានឃើញ​រថយន្ត​មួយគ្រឿង​បាន​បើកបរ​បោះពួយ​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ ហើយក៏ផ្ទុះកង់ហើយបានរេចង្កួតទៅបុកដើមឈើ​នៅក្បែរនោះ​បណ្តាលឱ្យ​អ្នករួមដំណើរ​ម្នាក់​ស្លាប់​នៅនឹងកន្លែង​និង​រងរបួស​២​នាក់​។​

    សមត្ថកិច្ច​បាន​បន្តថា​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ​ហួន​ធី​ភេទ​ស្រី​អាយុ​៦១​ឆ្នាំ​។​ ចំណែកជនរងគ្រោះរបួសចំនួន២នាក់ផ្សេងទៀត​មានឈ្មោះ​ច​ន​ ចាន់រ៉ា ភេទប្រុស អាយុ២២ឆ្នាំ របួសបាក់ជើងនិងម្នាក់ទៀតឈ្មោះ ចន សុហិន ភេទប្រុសអាយុ៣២ឆ្នាំ រងរបួសស្រាលជាអ្នកបើកបរ។

    ​ទាំង​បីនាក់​រស់នៅក្នុង​ភូមិ​សំឡូត​ឃុំ​សំឡូត​ស្រុក​សំឡូត​ខេត្តបាត់ដំបង​។​ រីឯរថយន្តដែលរងការខូចខាតម៉ាកឡង់គ្រី​ស័​រ​ ពណ៌ស្លែ ពាក់ស្លាកលេខភព២H-៤២៣៩ ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យធ្វើកំណត់ហេតុ​ហើយ​ប្រគល់​សាកសព​ជនរងគ្រោះ​ឱ្យទៅ​ក្រុមគ្រួសារ​ និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យដើម្បី​សង្គ្រោះ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares