• សមត្ថកិច្ចកំពុងស្វែងរកមុខ និងចាត់ការ លើអ្នកបើករថយន្ដ TUNDRA ផ្លាកលេខ «2AZ-0054» រំខានការរស់នៅពលរដ្ឋក្នុងបុរី ពិភពថ្មី និងគំរាមបាញ់ប្រហារ
    ដោយ admin  ថ្ងៃទី 19 June, 2020  ម៉ោង 12:37 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ និងចាត់វិធានការលើអ្នកបើករថយន្ដ TUNDRA មានស្លាកលេខ 2AZ-0054 ដែលបានបង្កការរំខាន រហូតគំរាមបាញ់ប្រជាពលរដ្ឋដែលរស់នៅនៅក្នុងបុរី ពិភពថ្មី ខណ្ឌកំបូល រាជធានីភ្នំពេញ។

    ការចុះស្រាវជ្រាវ ដើម្បីចាត់វិធានការលើអ្នកបើករថយន្ដ TUNDRA ស្លាកលេខ «2AZ-0054» ខាងលើនេះ ក្រោយពីមានប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់ក្នុងបុរី ពិភពថ្មី ខណ្ឌកំបូល បានរាយការណ៍មកសារព័ត៌មានថា អ្នកបើករថយន្តរូបនេះទំនងជាមន្រ្តីយោធាជាន់ខ្ពស់ម្នាក់ បានបើក រថយន្តចូលទៅក្នុងបុរី ដោយល្បឿនលឿនមិនខ្លាចរអែង និងខ្លាចបង្កគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសនោះប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លំាងចំពោះសុវត្ថិភាពកូនៗរបស់ខ្លួន។

    ជាមួយគ្នាប្រជាពលរដ្ឋទាំងនោះ ក៏បណ្ដឹងចំនួន៣បទល្មើសផងដែរ រួមមាន៖ ទី១/ ប៉ុនប៉ងមនុស្សឃាតដោយចេទនា, ទី២/បង្កការអុកឡុកក្នុងមូលដ្ឋាន (បុរីពិភពថ្មី) និងបទគំរាមគំហែង អាយុជីវិតប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន «បុរីពិភពថ្មី»។

    បើតាមប្រជាពលរដ្ឋបានប្រាប់ថា អ្នកបើករថយន្ដនេះបានចូលមកផឹកស៊ីនៅផ្ទះលេខ២៩ ផ្លូវលេខ១៧ ក្នុងបុរីកាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២១ និង៤០នាទី ហើយបានបើកបរក្នុងស្ថានភាពស្រវឹង តាមបណ្តោយផ្លូវក្នុងបុរី ដែលមានប្រជាពលរដ្ឋ និងក្មេងៗជាច្រើន កំពុងលើផ្លូវនេះ។

    អ្នកបើករថយន្ដនេះ បានបើកបរ បួង ទួងកង់ តំឡើងភ្លើងឡេស៊ែរ ក្នុងបុរី ដែលក្មេងតូចៗកំពុងរត់លែង និងជិះស្គីនៅនឹងចិញ្ចើមផ្លូវមុខផ្ទះ។ ពេលឃើញ ស្ថានភាពបែបនេះ ប្រជាពលរដ្ឋខ្លះ ក៏បានណែនាំ និងប្រាប់ថាកុំបើកលឿនប្រយ័ត្នបុកក្មេងៗ ស្រាប់តែអ្នកបើករថយន្តដែលអាយុក្រោម៤០ឆ្នាំរូបនេះ ក៏ចុះពីរថយន្តមករករឿងពួកគាត់ ថែមទាំងបានចង្អុលមុខ កត់លេខផ្ទះ និងពាក្យសំដីចុងក្រោយបាញ់ចោលរួចរត់ចូលបន្ទាយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares