• រថយន្ត Ford Ranger មួយគ្រឿង បើកឆ្លងផ្លូវរថភ្លើងគ្មានការប្រុងប្រយ័ត្ន ត្រូវរថភ្លើងបុកអូសជាង១០០ម៉ែត្រ
    ដោយ admin  ថ្ងៃទី 19 June, 2020  ម៉ោង 16:48 | សន្តិសុខ​សង្គម

    (ខេត្តកណ្ដាល)៖ រថយន្ត Ford Ranger មួយគ្រឿង បើកឆ្លងផ្លូវរថភ្លើងគ្មានការប្រុងប្រយ័ត្ន ត្រូវរថភ្លើងបុកហើយអូសរងការខូចខាតយ៉ាងដំណំប៉ុន្តែមិនបានបង្កឱ្យអ្នកជិះក្នុងរថយន្តនោះរងរបួសទេ។ ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

    រថយន្ដដែលត្រូវរថភ្លើងបុកនោះម ម៉ាក Ford Ranger ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AC-2252 អ្នកបើកបរបានព្យាយាមឆ្លងកាត់ផ្លូវរថភ្លើង ខណៈរថយន្តដទៃទៀតនៅពីមុខគេឈប់ដើម្បីឲ្យរថភ្លើងឆ្លងកាត់សិនព្រោះរថភ្លើងមកដល់កៀកចំណុចឆ្លងកាត់នោះទៀតហើយ ទីបំផុតរថភ្លើងបានបុករថយន្ត ford ranger អូទៅជាមួយជាង ១០០ ម៉ែត្រក្រោយបុកអូសជាង១០០ម៉ែត្រ រថយបានធ្លាក់ទៅម្ខាងទៀតនៃកំណាត់ផ្លូវដែក ដោយរងការខូចខាតពេញទំហឹងផ្នែកខាងក្រោយ ប៉ុន្ដែសំណាងល្អខ្លាំងណាស់ ដោយក្នុងរថយន្ដនោះ មិនបណ្ដាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់នោះទេ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares