• ឃាត់ខ្លួនជនសង្ស័យ ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីក្មេងស្រីជិះកង់តាមផ្លូវ
    ដោយ admin  ថ្ងៃទី 19 June, 2020  ម៉ោង 10:10 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ យុវជនម្នាក់ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទពីយុវតីដែលកំពុងជិះកង់ធ្វើដំណើរលើផ្លូវវេងស្រេង តែបានភ្លាត់ស្នៀតត្រូវបានប្រជាពលរដ្ឋចាប់បានប្រគល់ឱ្យសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើង នៅចំណុចផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២០ ។

    សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះជឿន ហុង ភេទប្រុស ជនជាតិខ្មែរ អាយុ១៨ឆ្នាំ រស់នៅម្តុំ ផ្លូវវេងស្រេងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    ប្រភពឱ្យដឹងទៀតថា ជនសង្ស័យបានជិះម៉ូតូម៉ាកHonDa ZooMer X ពណ៌ក្រហមស ឆ្នាំ2019 មានស្លាកលេខតាកែវ 1R- 7123 ធ្វើសកម្មភាពឆក់ទូរស័ព្ទពីយុវតីឈ្មោះ ណាង ស្រីពៅ ភេទស្រីអាយុ១៩ឆ្នាំ រស់ភូមិកើតហេតុខាងលើកំពុងតែជិះកង់ទិសដៅពីចោមចៅឆ្ពោះស្ទឹងមានជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋក៏បានឃាត់ខ្លួនជនសង្ស័យ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares