• រថយន្តបុក​ជាមួយ​ម៉ូតូ​បើកបញ្ច្រាសទិសគ្នា បណ្តាលឱ្យស្លាប់ពីរនាក់ និងរងរបួសធ្ងន់ម្នាក់
    ដោយ admin  ថ្ងៃទី 19 June, 2020  ម៉ោង 08:43 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ស្ពឺ)៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ពីរ​នាក់​ស្លាប់​ភ្លាម​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​ ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវជាតិ​លេខ​៤១​ ចន្លោះគីឡូម៉ែត្រលេខ១ និង២ ត្រង់ចំណុចភូមិត្រពាំងអំពល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។

    ​មន្ត្រីនគរបាល​ស្រុក​សំ​រោងទង​បានឱ្យដឹងថា មាន​រថយន្ត​មួយគ្រឿង​ម៉ាក​លុច​ស៊ី​ស RX330 ពណ៌ខ្មៅ ពាក់​ស្លាកលេខភ្នំពេញ2AX-8835 អ្នកបើកបរឈ្មោះ YUXIANGFU ភេទប្រុស អាយុ៤៨ឆ្នាំ (​ជនជាតិ​ចិន​)​ស្នាក់​នៅផ្ទះ​លេខ​១០១​អឺ​O​ ផ្លូវបេតុង ភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌសែន​សុខ រាជធានី​ភ្នំពេញ បើកបរ​មកពី​ត្បូង​ទៅ​ជើង​ បានបុកជាមួយម៉ូតូ មួយគ្រឿង​ម៉ាក XR ពណ៌​ស​-​ក្រហម គ្មាន​ផ្លាកលេខ ជិះ​គ្នា​៣​នាក់​ប្រុស​មិន​ស្គាល់​អត្តសញ្ញាណ​ទាំង​៣​នាក់​ ខណៈកំពុងបើកបរបញ្ច្រាសទិសគ្នាបុកពេញទំហឹង បបណ្តាលឱ្យស្លាប់មនុស្សពីរនាក់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់។

    ​ប្រភព​បាន​បន្តថា​ក្រោយ​កើតហេតុ​អ្នករងរបួស​ដឹកយក​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​សព​យកទៅ​តម្កល់​នៅ​សាល​ខាងក្រោយ​មន្ទីរពេទ្យ​។​ចំពោះ​អ្នកបើកបរ​រថយន្ដ​ត្រូវបាន​នាំខ្លួន​យកមក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares