• បុរសជាកម្មកររោងចក្រម្នាក់ដាច់ជើងទាំង២ ខណៈកំពុងជិះម៉ូតូត្រូវរថយន្តបែនដឹកថ្មបើកកៀរហើយកិន
    ដោយ admin  ថ្ងៃទី 18 June, 2020  ម៉ោង 16:48 | សន្តិសុខ​សង្គម

    (ខេត្តកណ្តាល)៖ បុរសម្នាក់កំពុងជិះម៉ូតូត្រូវរថយន្តសណ្តោងដឹកថ្ម បើកកៀរបណ្ដាលឱ្យដាច់ជើងទាំងពីរ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវជាតិលេខ៤ ភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

    ជនរងគ្រោះមានឈ្មោះ ធូ ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅស្រុករំដួល ខេត្តស្វាយរៀង ។

    តាមប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1K-1039 ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសពីលិចទៅកើត។ លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-9278 សណ្តោងទ្រុងបែន ដឹកថ្ម បើកពីលិចទៅកើតស្របទិសគ្នា បុកកៀរម៉ូតូជនរងគ្រោះ ដួលខ្ទាតជនរងគ្រោះចូលក្រោមរថយន្តកិនដាច់ជើងទាំងសងខាង ហើយរថយន្តមិនបានឈប់ភ្លាមទេ ព្យាយាមបើករត់ បានចម្ងាយជាង៣០០ម៉ែត្រចូលដល់ទឹកដីខណ្ឌកំបូល ដឹងសភាពមិនស្រួល ឈប់រថយន្ត អ្នកបើកបរចុះរត់គេចខ្លួនបាត់ ។

    ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តរបស់គ្លីនិកឯកជនដឹកយកទៅ រីឯមធ្យោបាយ ទាំង២ ត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យជាក់ស្តែង រួចប្រគល់ឱ្យទៅការិយាល័យចរាចរជើងគោកស្នងការខេត្តកណ្តាល កសាងឯកសារតាមនីតិវិធី ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares