• ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបំភ្លឺឆ្លើយតបនឹងការចោទប្រកាន់ពីអ្នកលេងហ្វេសប៊ុកករណីទារលុយ…
    ដោយ admin  ថ្ងៃទី 18 June, 2020  ម៉ោង 21:04 | សន្តិសុខ​សង្គម

    (ខេត្តកណ្តាល)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការបំភ្លឺជូនប្រជាពលរដ្ឋ ដែលបានខមិនចូលផេកហ្វេសប៊ុកស្នងការដ្ឋាន ដែលចោទប្រកាន់អធិការដ្ឋាន នគរបាលស្រុកខ្សាច់កណ្តាលថា៖ ករណីគ្រោះ ថ្នាក់ចរាចរណ៍ខាងត្បូងរង្វង់មូលស្ពានព្រែកតាមាក់ ប្រហែល១គីឡូម៉ែត្រ វេលាម៉ោង ជាង១០យប់ រវាងម៉ូតូ និងរថយន្តជាងមួយសប្ដាហ៍ ហេីយ ភាគីទាំងសង្ខាងបានសម្របសម្រួលរួចហេីយ តែខាងអធិការដ្ឋានមិនព្រមប្រគល់រថយន្តឱ្យទេ ដោយឱ្យខាងរថយន្ដបង់ប្រាក់ ចំនួន ១៥០០ ដុល្លារ ទេីបប្រគល់ឱ្យតែខាងរថយន្តសុំបង់ត្រឹម១០០០ដុល្លារ នៅតែអធិការដ្ឋានមិនព្រម។

    ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម អធិការដ្ឋាននគរបាលស្រុខ្សាច់កណ្តាល បានធ្វើការបកស្រាយជូនសាធារណជនឱ្យបានជ្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កេីត​ហេតុ​នៅ​ថ្ងៃទី​០៤​ ខែ​មិថុនា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​២២ និង៤០នាទី នៅលេី​ផ្លូវ​ខេត្ត​៣៨០​ ចំណុច​ភូមិ​ស្វាយ​អាត់ក្រោម​ ឃុំព្រែកតាមាក់​ ស្រុកខ្សាច់កណ្ដាល​ ខេត្តកណ្ដាល​។

    បន្ទាប់ពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែងកសាងសំណុំរឿងទៅតាមនីតិវិធី ។ ចំណែកភាគី​ទាំង​ពីរ​បានសម្រប​សម្រួល​គ្នា​ចប់​នៅនឹង​ផ្ទះ​ជនរងគ្រោះ​ ។ ដូច្នេះនីតិវិធីសមត្ថកិច្ចមិនអាច បញ្ចប់​បានទេ ព្រោះករណី​នេះ​ពាក់​ព័ន្ធ​ទៅ​នឹង​ជនរងគ្រោះស្លាប់​ជាប់ពាក់ព័ន្ធបណ្តឹងអាជ្ញា ទាល់តែ​តុលាការ​ទេីបមាន​សិទ្ធិ​ពន្លត់បណ្តឹងអាជ្ញាបាន។

    រីឯការចោទថា សមត្ថកិច្ចទាមទារប្រាក់ ១៥០០ដុល្លារ ហើយឲ្យ១០០០ដុល្លារ មិនយកនោះ នេះជាការបំភ្លៃការពិត។ ករណី​ខាងលើ​នេះ​សមត្ថកិច្ច​បាន​បញ្ជូន​សំណុំ​រឿង​ទៅ​កាន់​ការិយាល័យ​នគរបាលចរាចរណ៍​ផ្លូវ​គោក​ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល​ហេីយ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares