• រថយន្ត២គ្រឿងបើកបុកគ្នានៅផ្លូវបំបែកជាបួន ដោយសារតែចង់ឈ្នះចិត្តគ្នាជែងឆ្លងកាត់
    ដោយ admin  ថ្ងៃទី 17 June, 2020  ម៉ោង 09:09 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ រថយន្តពីរគ្រឿងបើកក្នុងល្បឿនលឿនដល់ចំណុចផ្លូវបំបែកជាបួន ចង់ឈ្នះគ្នាបណ្តាលឱ្យបុកគ្នាពេញទំហឹង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ៦០៦ កែងផ្លូវលេខ៣០៧ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថារថយន្ត១គ្រឿងម៉ាកស្តារេច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AQ-7321 ធ្វើដំណើតាមបណ្តោយផ្លូវលេខ៦០៦ក្នុង ទិសដៅពីលិចទៅកើត ពេលមកដល់ផ្លូវបំបែកជាបួន កែងផ្លូវលេខ៣០៧ ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាក ឡិចសុីស GS300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-3999 ធ្វើដំណើតាមបណ្តោយផ្លូវលេខ៣០៧ ក្នុងទិសដៅពីត្បូងទៅជើង គ្រានោះស្រាប់តែរថយន្តទាំងពីមកដល់ចំណុចផ្លូវបំបែកជាបួនដូចគ្នា ដោយអ្នកបើករថយន្តទាំងពីចង់ឈ្នះគ្នាបន្តទៅមុខរៀងខ្លូន ក៏បុកគ្នាពេញទំហឹង រួចចុះមកប្រកែកគ្នាយកត្រូវរៀងៗខ្លួន។

    ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមជាមួយកម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចកើតហេតុ និងធ្វើការវាស់វែង យករថយន្តទាំងពីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រងចាំការដោះស្រាយនៅពេលក្រោយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares