• ក្មេងប្រុស៣នាក់បានរងរបួសស្រាល ដោយសារជិះម៉ូតូមួយគ្រឿងឌុបគ្នា បត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តកុងតឺន័របុក
    ដោយ admin  ថ្ងៃទី 17 June, 2020  ម៉ោង 10:07 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ក្មេងប្រុស៣នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា បត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តកុងតឺន័របើកបញ្រ្ចាសទិសគ្នាបុក បណ្តាលឱ្យដួលកិនម៉ូតូជាប់ក្រោមកង់រថយន្ត តែសំណាងល្អខ្ទាតក្មេងទាំង៣នាក់ចេញផុតពីរថយន្ត គ្រាន់តែរលាត់ដៃជើង។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទី ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅតាមផ្លូវ៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

    តាមប្រភពនៅកន្លែងបានឲ្យដឹងថា នៅមុនកើតហេតុ មានក្មេងប្រុសចំនួន៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CF-7501 ឌុបគ្នាធ្វើដំណើរកហនុងទិសពីលិចទៅកើត មកដល់ចំណុចកើតហតុ បានបត់ឆ្វេង ដោយមិនប្រុងប្រយ័ត្ន ត្រូវរថយន្តកុងតឺន័រ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង គ្មានផ្លាកលេខ បើកបញ្រ្ចាសទិសគ្នា ជាន់ហ្វ្រាំងមិនទាន់បានជ្រុលទៅបុក បណ្តាលឱ្យម៉ូតូកល់ជាប់នៅក្រោមរថយន្ត សំណាងល្អក្មេង៣នាក់បានផ្លោងខ្ទាតចេញផុតពីរថយន្តគ្រាន់តែរងរបួសស្រាល ។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះទៅវាស់វែងយករថយន្ត និងម៉ូតូចេញទៅដាក់កៀន ហើយឱ្យភាគីទាំងសងខាងនិយាយសម្របស្រួលគ្នា ដោយភាគីខាងរថយន្តជួយចេញថ្លៃខូចខាតឲ្យភាគីខាងម៉ូតូ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares