• ទៅ​ឆ្លុះ​សត្វ​បាត់​មួយ​យប់ សង្ស័យ​ពស់​ចឹក ដេកស្លាប់​នៅ​វាលស្រែ​
    ដោយ admin  ថ្ងៃទី 17 June, 2020  ម៉ោង 07:04 | សន្តិសុខ​សង្គម

    (ខេត្តបន្ទាយមានជ័យ​)៖ បុរសម្នាក់បានចេញពីផ្ទះទៅឆ្លុះសត្វុះ​សត្វ​បាត់​មួយ​យប់ ទីបំផុត​ត្រូវ​ប្រពន្ធ​ និងអ្នកស្រុករកឃើញសពនៅវាលស្រែក្បែរដំបូក នៅ​ខាង​ត្បូង​ចម្ងាយ​៦​គីឡូម៉ែត្រពី​ភូមិ​កណ្តោល ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ កាលពី​ម៉ោង​២​រសៀល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០​។​

    ​លោក​វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ខ្វឿ ខ្វឿ​ង ហៅ រ៉ស់ អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

    ​ក្រុមគ្រួសារ បាន​ឲ្យ​ដឹងថា រងគ្រោះ​បាន​ចេញពីផ្ទះ​នៅវេលា​ម៉ោង​៦​យប់​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​២០២០ ទៅ​ឆ្លុះ​សត្វ​នៅ​ចំណុច​គ្រិះ​តា​គ្រាំង​ខាងត្បូង​ចម្ងាយ​៦​គីឡូម៉ែត្រពី​ភូមិ​កណ្តោល​។ គឺ​ទៅ​បាត់​១​យប់​។ លុះដល់​វេលា​ម៉ោង​២ រសៀល​ថ្ងៃទី​១៦​ខែមិថុនា​ឆ្នាំ​២០២០ ទើប​ក្រុមគ្រួសារ​តាមរក​ហើយ​ប្រទះឃើញ​សព​ស្លា​ប់ដូ​ច​ខាងលើ​​កណ្តាលវាល​ស្រែរ​ក្បែរ​ដំបូក​។

    ​បើតាម​ក្រុមគ្រួសារ​និង​អ្នកស្រុក សង្ស័យថា ជនរងគ្រោះ​អាច​ស្លាប់​ដោយសារ​ពស់​ពឹ​ស​ចឹក​។ ឯ​សមត្ថកិច្ច​វិញ​ថា នោះ​មិនមែនជា​ឃាតកម្ម​ដែរ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares