• ឡើង​បង្គោល​ភ្លើង​ប៉ះ​ខ្សែ​ឆ្លង​ឆក់​ធ្លាក់​ស្លាប់​ភ្លាម​ៗ
    ដោយ admin  ថ្ងៃទី 17 June, 2020  ម៉ោង 07:09 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ កម្មករសំណង់ម្នាក់ខណៈដែលឡើងលើបង្គោលភ្លើងដើម្បី​ទាក់​ខ្សែកាប​ទប់​បង្គោល​ដែល​ទ្រេត បែ​រជា​ឆ្លង​ឆក់​ស្លាប់​ភ្លាម​នៅ​នឹងកន្លែង កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០ នៅក្នុង​ភូមិ​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។​

    សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះះ មានឈ្មោះ ពៅ វែង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ កម្មករ​ដាក់លូ ស្នាក់នៅ​ផ្ទះជួល ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ខណ្ឌពោធិសែនជ័យ, មាន​ស្រុកកំណើត នៅ​ស្រុក​អង្គរជ័យ ខេត្តកំពត ។​

    មុនពេលកើតហេតុជនរងគ្រោះធ្វើការងារសំណង់​ដាក់លូ​ត្រង់ចំណុច​នោះ​។​ ពេលដែលកាយដីធ្វើឱ្យបង្គោលភ្លើងវាទ្រេត​ទើប​ក្រុម​សំណង់​បានឱ្យ​ជនរងគ្រោះ​ឡើងទៅ​លើ​បង្គោល​ក្នុង​បំណង​ទាក់​កាប​ទាញ​តម្រង់បង្គោល​វិញ​។​ តែពេលឡើងទៅប៉ះនឹងខ្សែភ្លើងទើបបណ្តាលឱ្យ​ឆ្លង​ឆក់​ធ្លាក់​ស្លាប់​មួយ​រំពេច ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares