• ផ្លែគូលែន នាំចូលពីប្រទេសវៀតណាម តាមច្រកព្រែកចាក មន្ត្រីជំនាញបានរកឃើញ មានសំណល់ថ្នាំសម្លាប់សត្វល្អិត ហើយដកហូតយកទៅដុតកម្ទេចចោល!
    ដោយ admin  ថ្ងៃទី 17 June, 2020  ម៉ោង 14:25 | សន្តិសុខ​សង្គម

    (ខេត្តកំពត) នៅថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប ខេត្តកំពត-កែប ដោយមានការចូលរួមសហការជាមួយមន្ត្រីគយ និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផល បន្លែ ផ្លែឈើ នៅច្រកព្រែកចាក។

    ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិត លើផ្លែគូលែនជាច្រើនកេះ។មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ មកដុតកម្ទេចចោលដើម្បីជៀសវាងដល់អ្នកទិញយកទៅបរិភោគបង្កឱ្យពុលអាចប៉ះពាល់ដល់សុខភាព និងអាយុជីវិត។

    ក្រោកពីដកហូត បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ក្រៅពីនេះអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares