• នារីម្នាក់បើករថយន្ដទំនើបទាំងស្រវឹង បុកថ្មពុះចែកទ្រូងផ្លូវពេញទំហឹងក្រឡាប់ ហើយរងរបួសធ្ងន់
    ដោយ admin  ថ្ងៃទី 16 June, 2020  ម៉ោង 09:39 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ នារីម្នាក់ស្ថិតក្នុងភាពស្រវឹងបើករថយន្ដស៊េរីទំនើប១គ្រឿងបោះពួយយ៉ាងលឿនដូចហោះ ទៅបុកថ្មក្បាលរបាំងពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង ហើយរថយន្ដបានក្រឡាប់អូសបែកផ្កាភ្លើងជាង៦០ ម៉ែត្រ បណ្តាលឱ្យខូចខាតផ្នែកពីមុខទាំងស្រុង។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវនរោត្ដម ក្បែរស្ដុបចំការមន ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ។

    ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើត គេឃើញនារីស្រស់សោភាម្នាក់ បានបើករថយន្ដស៊េរីទំនើប១គ្រឿង ម៉ាក Range Rover ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BJ-4545 បោះពួយយ៉ាងលឿនទាំងអាការស្រវឹងជោគជាំមិនដឹងទើបចេញពីផឹកស៊ីនៅកន្លែងណាទេ ក្នុងទិសដៅពីជើងមកត្បូង ។ លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតមកបុកក្បាលរបាំងពុះចែកទ្រូងផ្លូវបាក់មួយកង់ រួមទាំងភ្លើងសញ្ញាផងដែរ ហើយរថយន្ដក្រឡាប់អូសបែកផ្កាភ្លើងជាង៦០ម៉េត្រ បណ្ដាលឱ្យរថយន្ដរងការខូចខាតផ្នែកពីមុខទាំង ស្រុង ចំណែកនារីជាអ្នកបើករថយន្ដបានរងរបួសធ្ងន់ផងដែរ ហើយភ្លាមៗនោះមានរថយន្ដ១គ្រឿងទៀត ដែលធ្វើដំណើរតាមក្រោយដែលស្គាល់គ្នាបានដឹកយកទៅមន្ទីរពេទ្យភ្លាម។

    ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមមន៍ ធ្វើកំណត់ហេតុ ហើយបានរករថយន្តស្ទូច មកស្ទូចរថយន្ដបង្ក ទៅរក្សាទុកការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយចេញប្រាក់សំណងតាមច្បាប់ ដែលធ្វើឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈជារបស់រដ្ឋ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares