• ខ្មែរឥស្លាមបើករថយន្តបុកម៉ូតូជនជាតិព្នង បណ្តាលឱ្យក្មេងប្រុសស្រី៣នាក់ ស្លាប់១នាក់ និងរបួស២នាក់
    ដោយ admin  ថ្ងៃទី 15 June, 2020  ម៉ោង 10:26 | សន្តិសុខ​សង្គម

    (ខេត្តមណ្ឌលគិរី)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ នៅលើផ្លូវជាតិលេខ ៧៦A ស្ថិតក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី

    សមត្ថកិច្ចបានឱ្យដឹងថា រថយន្ដបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3B-6539 អ្នកបើកបរឈ្មោះ ម៉ាត់ សឹមអ៊ី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ទិសដៅស្របគ្នា បានបុកម៉ូតូ១គ្រឿងម៉ាក វ៉េវ ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ឃឿន សុខជា ភេទប្រុស អាយុ១១ឆ្នាំ ជនជាតិព្នង រស់នៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ជាអ្នកបើកបរ រងរបួសស្រាល។ មានអ្នករួមដំណើរ២នាក់ ១-ឈ្មោះ ឃឿន ម៉ូវ ភេទស្រី អាយុ០៩ឆ្នាំ ជនជាតិព្នង រស់នៅភូមិ អណ្ដូងក្រឡឹង ឃុំសែនមនោរម្យបានស្លាប់, ២-ឈ្មោះ ឃឿន ពុំ ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិព្នង រស់នៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ របួសស្រាល ។ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល ។

    ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យដល់ទីតាំងខាងលើ ធ្វើកំណត់ហេតុ យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកអូររាំង ចំណែកម្ចាស់រថយន្តបង្កត្រូវឃាត់ខ្លួនទុក ដើម្បីដោះស្រាយគ្នា តាមនីតិវិធីផ្លូវច្បាប់ សាកសពជនរងគ្រោះ ប្រគល់ទៅសាច់ញាតិ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares