• ឃាត់ខ្លួនអ្នកទិញជរ័កៅស៊ូ ថ្លឹងបន្លំភ្នែកជញ្ជីង ១០០គីឡូ សុីអស់២០ គីឡូ បញ្ជូនខ្លួនទៅសាលា ដំបូងខេត្តកំពង់ធំ
    ដោយ admin  ថ្ងៃទី 15 June, 2020  ម៉ោង 09:37 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ធំ)៖ ថៅកែទិញកៅស៊ូម្នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីបុរសកសិករម្នាក់ប្ដឹងឱ្យសមត្ថកិច្ចជួយត្រួតពិនិត្យជញ្ជីងរបស់ឈ្មួញអ្នលទិញជ័រកៅស៊ូម្នាក់ ស្រាប់តែឃើញថា មានកល់ជ័រស្បែកជើងបណ្ដាលឱ្យជញ្ជីងនោះ ស៊ីភ្នែកជញ្ជីងបាត់អស់ ២០គីឡូក្រាម ក្នុងចំនួន១០០គីឡូក្រាម ។

    យោងតាមកំណត់ហេតុ គឺលោក ស្រ៊ូយ ម៉េងគង់ បានប្ដឹងលោកស្រី យន បុប្ផា កាលពីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ មកកាន់អធិការដ្ឋាននគរបាលស្រុកសណ្ដាន់ ឱ្យជួយត្រួតពិនិត្យជញ្ជីងបន្ថែមលើជញ្ជីងទម្ងន់១២០គីឡូក្រាម ដែលលោកស្រី យន បុប្ផា បានប្រើប្រាស់ សម្រាប់ទិញកៅស៊ូពីកសិករនានា។ សមត្ថកិច្ចបញ្ជាក់ថា ជញ្ជីងមួយនេះពិតជាការកល់ជ័រស្បែងជើងកៅស៊ូ ពិតប្រាកដមែន។

    លោក ស្រ៊ូយ ម៉េងគង់ ជាម្ចាស់ចំការកៅស៊ូបាននិយាយថា គាត់ហួសចិត្តយ៉ាងខ្លាំង ធ្លាប់រកស៊ីជាមួយគ្នារាប់ឆ្នាំហើយ ឆ្ងល់ចេះតែបាត់កៅស៊ូពេញមួយឡានបាត់ដល់ទៅ ៧០០ គីឡូក្រាម ។ ទើបគាត់ឆែកមើលជញ្ជីងអ្នកទិញ យកកៅស៊ូស្បែកជើងផ្ទាត់កល់ក្នុងជញ្ជីង ដើម្បីស៊ីភ្នែកគីឡូ ដោយក្នុង ១០០គីឡូក្រាម បាត់អស់ ២០គីឡូក្រាម ។

    លោកបន្តថា ដើម្បីការពារដល់ពលរដ្ឋឯទៀត ដែលលក់ ស្វាយចន្ទី ដំឡូង កៅស៊ូ កុំឱ្យចាញ់បោកជនកេងបន្លំភ្នែកជញ្ជីងនេះ ទើបលោកសម្រេចចិត្តប្ដឹង ហើយឥឡូវសមត្ថកិច្ចឃុំខ្លួនថៅកែអ្នកទិញរូបនោះហើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares