• បើករថយន្តដឹកក្បឿង ដេកមួយភាំង រេចង្កូយធ្លាក់ផ្លូវក្រឡាប់ របួសធ្ងន់ស្រាលមនុស្ស ៣នាក់ នៅស្រុកបាកាន
    ដោយ admin  ថ្ងៃទី 15 June, 2020  ម៉ោង 07:42 | សន្តិសុខ​សង្គម

    (ខេត្តពោធិ៍សាត់)៖ បើកបររថយន្តដឹកក្បឿងទាំង ងងុយដេកបានវេរចុះធ្លាក់ផ្លូវក្រឡាប់ បានបណ្ដាលឱ្យមនុស្ស ៣នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងនាទៀបភ្លឺ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ នៅលើកំណត់ផ្លូវជាតិលេខ៥ ទល់មុខផ្សារថ្មីអូរតាប៉ោង ចន្លោះគីឡូម៉ែត្រលេខ ២១៥-២១៦ ស្ថិតក្នុងភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

    សមត្ថកិច្ចបានឱ្យដឹងថា រថយន្តជួបឧប្បត្តិហេតុនោះម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-5382 បើកបរដោយឈ្មោះ ម៉ម ណាំ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិខ្វិត ឃុំខ្វិត ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង (រងរបួសធ្ងន់), អ្នករួមដំណើរឈ្មោះ រ៉ាត់ នី ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាប្រពន្ធ រស់នៅភូមិឃុំជាមួយគ្នា (រងរបួសស្រាល) និងឈ្មោះ គិន ពន្លក ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (រងរបួសស្រាល)។

    សមត្ថកិច្ចបានបន្តថា រថយន្តនោះមានផ្ទុកក្បឿង ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចខាងលើ អ្នកបើកបរងងុយដេកមួយភាំង បានរ៉េចង្កូតក្រឡាប់ធ្លាក់ទៅចិញ្ចើមផ្លូវពីខាងត្បូង ចាក់ក្បឿងពេញផ្លូវ។

    ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះ ដោយឡែករថយន្តបានស្ទូចទៅរក្សាទុក រងចាំដោះស្រាយនៅពេលក្រោយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares