• ឃាត់ខ្លួនបុរសតៃកុងរថយន្តដឹកកញ្ចក់ បើកបរធ្វេស ប្រហែស បណ្តាលឱ្យកញ្ចក់រអិលកៀបកម្មករម្នាក់ស្លាប់
    ដោយ admin  ថ្ងៃទី 15 June, 2020  ម៉ោង 07:09 | សន្តិសុខ​សង្គម

    ឃាត់ខ្លួនបុរសតៃកុងរថយន្តដឹកកញ្ចក់ បើកបរធ្វេស ប្រហែស បណ្តាលឱ្យកញ្ចក់រអិលកៀបកម្មករម្នាក់ស្លាប់

    (ភ្នំពេញ) ៖ អ្នកបើកបររថយន្តដឹកកញ្ចក់ធ្វេស ប្រហែសបានបណ្ដាលឱ្យកញ្ចក់រអិលកៀបកម្មករម្នាក់ជិះលើរថយន្តស្លាប់ កាលពីវេលាម៉ោង១១ និង១០ នាទី ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២០ នៅមុខសាលា បឋមសិក្សាច្បារអំពៅ១ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

    សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ៅ ឈិនឡុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិ ឮខ្មែរ មុខរបរ កម្មករលីសែង ស្នាក់នៅក្រុមហ៊ុន ប៉ាងលួង ស្ថិតក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
    ចំណែកជនសង្ស័យជាអ្នកបើករថយន្តសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សៅ ខេន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ត ស្នាក់នៅផ្ទះជួល ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។

    មុនពេលកើតហេតុ ជនសង្ស័យបានរៀបចំលើកកញ្ចក់ចំនួន ១៥០ផ្ទាំង ដាក់លើរថយន្តម៉ាក Hyundia ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-7218 រុំក្រណាត់កៅស៊ូ រួចយកខ្សែចងកញ្ចក់ជាមួយជើងទម្រ តែពុំចងខ្សែជាប់ រថយន្តទេ ហើយក៏បើករថយន្តទៅយកជនរងគ្រោះ និងកម្មករ០៤នាក់ទៀតនៅមុខវត្តនិរោធ ។

    ពេលទៅដល់ជនរងគ្រោះ និងកម្មករក៏នាំគ្នាឡើងជិះរថយន្តផ្នែកខាងក្រោយ ដោយជនរងគ្រោះបានអង្គុយនៅត្រង់កន្លែងដែលកៀបនោះ។ ទោះបីកម្មករផ្សេង ទៀតបានប្រាប់ថាកុំឱ្៦ទៅអង្គុយត្រង់នឹង ខ្លាចមានគ្រោះថ្នាក់ក៏ដោយ។ រួចជនសង្ស័យក៏បើករថយន្តដឹកកញ្ចក់ទៅឱ្យដេប៉ូពេជ្រទិព្វនៅម្តុំ សង្កាត់ច្បារអំពៅ១ ។

    ពេលមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូ០១គ្រឿងបើកកាត់ពីមុខរថយន្ត ពេលនោះជនសង្ស័យក៏ ជាន់ហ្វាំងបណ្តាលឱ្យជើងទម្រដាក់កញ្ចក់ រអិលទៅគាបជនរងគ្រោះជាប់ជាមួយទ្រុងរថយន្តស្លាប់ភ្លាម រួចសមត្ថកិច្ច ក៏ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការ ដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares