• ស្លឹស្លឹកខ្ទឹមជួយសុខភាពអស្ចារ្យណាស់ ​អ្នក​ប្រឈម​នឹង​មេរោគ មិន​ងាយ​ធ្លាក់​ខ្លួន​ឈឺ​
    ដោយ admin  ថ្ងៃទី 14 June, 2020  ម៉ោង 10:46 | សន្តិសុខ​សង្គម, សុខភាព

    វីតាមីន C នៅ​ក្នុង​ស្លឹកខ្ទឹម ​ជួយ​ការពារ​ជាលិកា​នៃ​រាងកាយ​របស់​អ្នក​ពី​គ្រោះថ្នាក់​ជាច្រើន។ ដូច្នេះ​នៅ​ពេល​ដែល​អ្នក​ប្រឈម​នឹង​មេរោគ​ អ្នក​នឹង​មិន​ងាយ​ធ្លាក់​ខ្លួន​ឈឺ​ទេ។

    នេះ​ជា​អត្ថប្រយោជន៍​ល្អ​របស់​ស្លឹកខ្ទឹម​ ជំនួយ​ដល់​សុខភាព​ច្រើន​អនេក​ ដែល​យើង​មិន​ដែល​ដឹង ៖
    *១. រក្សា​សុខភាព​របស់​យើង
    ស្លឹក​ខ្ទឹម​ពោរពេញ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ដែល​ជួយ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ ដែល​អាច​បំផ្លាញ​ជាលិកា​កោសិកា​របស់​អ្នក។ ពួកវា​ក៏​មាន​ផ្ទុក​វីតាមីន C ដែល​អាច​ជួយ​រក្សា​កូលេស្តេរ៉ុល​ និង​សំពាធឈាម​របស់​អ្នក ​ឱ្យ​នៅ​ដដែល​ ដែល​វា​ជា​មូលហេតុ​នាំ​ឱ្យ​មាន​ការ​ថយ​ចុះ​ហានិភ័យ​ នៃ​ជំងឺ​បេះដូង។

    *២. ពង្រឹង​ឆ្អឹង​ឲ្យ​រឹងមាំ
    ជាមួយ​នឹង​វីតាមីន C និង​វីតាមីន K ស្លឹកខ្ទឹម​គឺ​ល្អ​សម្រាប់​រក្សា​ឆ្អឹង​របស់​អ្នក​ឱ្យ​រឹងមាំ។ វីតាមីន C ផលិត Collagen ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ឆ្អឹង​រឹងមាំ ​ហើយ​វីតាមីន K រក្សា​ដង់ស៊ីតេ​ឆ្អឹង​របស់​អ្នក​ឱ្យ​រឹងមាំ​ដូចគ្នា។

    *៣. ល្អ​ចំពោះ​ស្បែក
    ស្លឹកខ្ទឹម​ជួយ​ឱ្យ​រាងកាយ​របស់​អ្នក​អាច​ផលិត Collagen ហើយ​វា​ក៏​ជំនួយ​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ស្រស់ថ្លា​ តាម​បែប​ធម្មជាតិ។
    ៤. ប្រឆាំង​នឹង​បាក់តេរី​និង​ប្រឆាំង​វីរុស
    ស្លឹកខ្ទឹម​ជួយ​ប្រឆាំង​នឹង​បាក់តេរី​និង​ប្រឆាំង​វីរុស ពួកវា​ជា​អ្នក​ប្រយុទ្ធ​ដ៏​អស្ចារ្យ​សម្រាប់​ជំងឺ​ផ្ដាសាយ​ការ​ឆ្លង​មេរោគ​ផ្សេងៗ។ នោះ​គឺ​ដោយសារ​តែ​ស្លឹកខ្ទឹម​អាច​រំញោច​ប្រព័ន្ធ​ដង្ហើម​តាម​ធម្មជាតិ​ ដើម្បី​យក​ស្លេះ​ចេញ​ពី​ច្រមុះ​និង​បំពង​ក។

    *៥. ជំនួយ​ភ្នែក
    វា​ផ្ទុក​ទៅ​ដោយ​សារជាតិ Carotenoids រួម​ទាំង​សារជាតិ Lutein ដែល​មាន​ប្រយោជន៍​សម្រាប់​ថែរក្សា​សុខភាព​ភ្នែក​របស់​អ្នក។ ពួកវា​ក៏​ផ្ទុក​នូវ​វីតាមីន A ដែល​ជួយ​រក្សា​ចក្ខុវិស័យ​របស់​អ្នក​ឱ្យ​នៅ​ធម្មតា​ ក៏​ដូចជា​ការពារ​ភ្នែក​ពី​ការ​រលាក​និង​ចុះ​ខ្សោយ​ ពេល​យើង​ប្រឹង​សម្លឹង​ឆ្ងាយ។

    *៦. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក
    សមាសធាតុ​ស្ពាន់ធ័រ​មួយ​នៅ​ក្នុង​ស្លឹកខ្ទឹម​ គឺ​ស្ពាន់ធ័រ​ឌីលីត​ដែល​ទទួលខុសត្រូវ​ក្នុង​ការ​កាត់​បន្ថយ​ឱកាស​នៃ​ការ​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ពោះវៀនធំ ។ សារជាតិ Flavonoids នៅ​ក្នុង​ស្លឹកខ្ទឹម​ជួយ​រក្សា​ជំងឺ​មហារីក​ឱ្យ​ឆ្ងាយ ​ដោយ​បញ្ឈប់​រ៉ាឌីកាល់​សេរី​ពី​ការ​បំផ្លាញ​កោសិកា​របស់​អ្នក។

    *៧. កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម
    រឿង​មួយ​ទៀត​ដែល​សមាសធាតុ​ស្ពាន់ធ័រ​នៅ​ក្នុង​ស្លឹកខ្ទឹម ​អាច​ធ្វើ​បាន​គឺ​ជួយ​អ្នក​ក្នុង​ការ​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។ ស្លឹកខ្ទឹមនឹង​បង្កើន​អាំងស៊ុយលីន​តាម​ធម្មជាតិ៕
    ប្រែសម្រួល៖ សាង ស្រីល័ក្ខ

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares