• ចាប់ខ្លួនមនុស្ស៧នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
    ដោយ admin  ថ្ងៃទី 12 June, 2020  ម៉ោង 09:42 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ចាម)៖ មនុស្ស៧នាក់ពាក់ព័ន្ធករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវកម្លាំងនគរបាលខេត្តចាប់ខ្លួនជាបន្ដបន្ទាប់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។

    យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ជាមួយជំនាញស្រុកស្ទឹងត្រង់ ដឹកនាំដោយលោកវរសេនីយ៍ឯក ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន។

    ជាលទ្ធផលនៃប្រតិបត្ដិការ ដោយប្រើវិធានរដ្ឋបាលចំហរ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ រួមមាន៖ ទី១/ឈ្មោះ ថូ ប៊ុនធឿន អាយុ៥៩ឆ្នាំ, ទី២/ឈ្មោះ ឈុន ឡាំងឃុយ អាយុ២៦ឆ្នាំ, ទី៣/ឈ្មោះ ភី ចាន់ធូ អាយុ៣៧ឆ្នាំ, ទី៤/ឈ្មោះ ធី ថង់ អាយុ៣៧ឆ្នាំ, ទី៥/ឈ្មោះ នី សុខណា អាយុ៣៤ឆ្នាំ, ទី៦/ឈ្មោះ យីម យឿន អាយុ៤៩ឆ្នាំ និងទី៧/ឈ្មោះ កាន់ ពិសី ហៅកៃ។

    ជាមួយគ្នានោះសមត្ថកិច្ចដកហូតបាន ម្សៅក្រាមពណ៌ស សង្ស័យជាសារធាតុញៀន ចំនួន២៣កញ្ចប់ ទូរស័ព្ទដៃចំនួន៨ និងម៉ូតូចំនួន១គ្រឿង។ បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares