• រថយន្តម៉ាក SEINA បោះពួយលឿនពេកទៅបុកដើមឈើនៅលើចិញ្ចើមផ្លូវ រួចក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឱ្យមនុស្សប្រុសស្រីនាក់របួស
    ដោយ admin  ថ្ងៃទី 9 June, 2020  ម៉ោង 11:40 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ រថយន្តមួយគ្រឿងបើកលឿនរេចង្កូតទៅបុកដើមឈើនៅចិញ្ចើមផ្លូវរួចក្រឡាប់ជាច្រើនត្រឡប់បណ្ដាលឱ្យមនុស្សប្រុសស្រីចំនួន៤នាក់ជិះក្នុងរថយន្តរងរបួស។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ តាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៧០-១៧១ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

    នគរបាលស្រុកព្រៃនប់បានឱ្យដឹងថា រថយន្តនេះម៉ាក SEINA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AZ-1169 (អ្នកបើកបរ មិនទាន់ស្គាល់អត្តសញ្ញាណ) មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ មានអ្នករួមដំណើរចំនួន ០៤នាក់ ស្រី០២នាក់។ ឧប្បត្តិហេតុនេះបណ្តាលឱ្យរងរបួសមនុស្សចំនួន ០៤នាក់ ស្រី០២នាក់ ក្នុងនោះបុរសម្នាក់របួសធ្ងន់។ ក្រោយកើតហេតុ ជនរងគ្រោះទាំងអស់បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកវាលរេញ។ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។

    រថយន្តនេះសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares